ព័ត៌មាន

សាមសុងលើកទឹកចិត្តអតិថិជនឲ្យជាវផលិតផលស្របច្បាប់

ក្រុមហ៊ុនសាមសុងបានចាប់ផ្តើមបិទ sticker “Cambodia Privilege” នៅគ្រប់ផលិតអេឡិចត្រូនិចសាមសុង (Samsung Consumer Electronics) ដូចជា ម៉ាស៊ីនត្រជាក់ ទូរទស្ស ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ និងផលិតផលអេឡិចត្រូនិចដទៃទៀត ដែលមាននៅក្នុងទីផ្សារកម្ពុជានៅសប្តាហ៍នេះ ដើម្បីធានាថាគ្រប់អតិថិជនដែលជាវផលិតផលេអេឡិចត្រូនិចរបស់សាមសុង ទទួលបាននូវផលិតផលពិតរបស់ក្រុមហ៊ុន និងជៀសវាងការខាត់បង់ប្រយោជន៍ផ្សេងៗ។

image

អតិថិជន​ទាំងអស់ដែលជាវសម្ភារៈអេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានរបស់សាមសុង​អាចសួររកផលិតផលដែលមានបិទសញ្ញា“Cambodia Privilege”​​​ ប័នធានាជាភាសាខ្មែរសញ្ញា “1 YEAR Official Warranty”​​ និងសញ្ញាតែមប្រិយ៍ពន្ធគយ​។  ក្នុងករណីដែលផលិតផលអេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានរបស់សាមសុង​ ពុំមានបិទគ្រប់សញ្ញាទាំងបីខាងលើ ឬមានតែសញ្ញាណាមួយក្នុងចំណោមសញ្ញាទាំងបីខាងលើនោះបញ្ជាក់ថាផលិតផលនេាះជាផលិតផលមិនស្របច្បាប់ ឬជាផលិតផលក្លែងក្លាយ​។

image

អត្ថប្រយោជន៍នានាដែលអតិថិជននឹងទទួលបានពីការជាវផលិតផលអេឡិចត្រូនិចសាមសុងសម្រាប់ប្រើក្នុងគេហដ្ឋានដែលនាំចូលស្របច្បាប់រួមមានដូចជា៖

  1. ទទួលបាននូវការធានាពេញមួយឆ្នាំពីក្រុមហ៊ុនសាមសុងលើការជួសជុលនិងថែរក្សាពីមជ្ឈមណ្ឌលសេវាកម្មរបស់សាមសុងដែលមានអ្នកជំនាញជាច្រើននាក់

  2. ទទួលបានផលិតផលគុណភាពខ្ពស់ដែលត្រូវបានផលិតឡើងតាមប្រព័ន្ធភ្លើង និងកត្តាអាកាសធាតុនៃប្រទេសកម្ពុជា និងគុណភាពជាលក្ខណ:អន្តរជាតិ

  3. ទទួលបានអត្ថប្រយោជន៍ពេលមាន កម្មវិធីផ្តល់ជូនផ្សេងៗពីក្រុមហ៊ុនសាមសុង

image

រាល់់ការជាវផលិតផលអេឡិចត្រូនិចសាមសុងដែលស្របច្បាប់មានន័យលោកអ្នកកំពុងតែជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់នូវផលិតផលដែលនាំចូលគេចពន្ធនានា ដើម្បីធានាបាននូវតម្លាភាពនៃការប្រកួតប្រជែងស្របច្បាប់ និងទទួលបានចំណូលពីការបង់ពន្ធសម្រាប់ថវិកាជាតិ ក៏ដូចជាគាំទ្រនូវផលិតផលដែលនាំចូលស្របច្បាប់ដើម្បីចូលរួមបំពេញកតព្វកិច្ចជាពលរដ្ឋល្អ និងដើម្បីការរីកចំរើនដល់ប្រទេសកម្ពុជាទាំងអស់គ្នា។

image

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com