ព័ត៌មាន

ល្បីទៀតហើយ! Huawei ត្រៀមបង្ហាញកំពូលស្មាតហ្វូន Huawei P9 ក្នុងព្រឹត្តិការណ៍ MWC ខាងមុខនេះ

វត្តមានរបស់ក្រុមហ៊ុន Huawei នៅក្នុងព្រឹតិ្តការណ៍ World Mobile Congress 2016 ប្រាកដជានាំយកនូវអ្វីដែលថ្មីសម្រាប់ធ្វើការបង្ហាញនោះគឺប្រហែលអាចជាទូរស័ព្ទ Huawei P9 ដែលមានរូបរាងកាន់តែស្រស់ស្អាត ទំនើបថ្មីបំផុតនៅក្នុងថ្ងៃទី 21 កុម្ភៈខាងមុខនេះ។

image

ថ្មីៗនេះរូបភាពរបស់ Huawei P9 ត្រូវបានបង្ហោះនៅលើអ៊ីនធើណិតដែលពិតជាទាក់ទាញចិត្តមែនទែន។​ វាមានរូបរាងថ្មីស្រោបដោយសំបកអាលុយមីញ៉ូម និងប្រើប្រាស់នូវ Fingerprint Reader ថែមទាំងអេក្រង់ខាងមុខរាងកោងបន្តិចដែលមើលទៅគឺពិតជាទាក់ទាញចិត្តបំផុត។

image

វាមាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌មាស ពណ៌ស ពណ៌ផ្កាឈូក និងពណ៌ប្រផេះ។គេជឿជាក់ថា Huawei P9 នេះនឹងមានអេក្រង់ទំហំ 5.2 អ៊ីង ប្រើប្រាស់នូវ CPU ប្រភេទ Kirin 950 SoC RAM ទំហំ 4GB ហើយថែមទាំងពង្រឹងនៅត្រង់ផ្នែកកាមេរ៉ាថែមទៀត៕