ព័ត៌មាន

ក្រុមហ៊ុន Samsung ល្បីស្ទួនៗ ក្រោយពេលបង្ហាញឈីបថ្មីរបស់ខ្លួនម្សិលមិញថែមទៀត

image

ក្រុមហ៊ុន Samsung  កាន់តែទទួលបានប្រិយភាពខ្ពស់បន្ថែមទៀត ស្របពេលការបង្ហាញឈីបជំនាន់ថ្មីរបស់ខ្លួន។ ឈីបថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេស្គាល់ថា Exynos 7 Octa 7870។

 image

ឈីបថ្មីនេះ ប្រើបានសម្រាប់ស្មាតហ្វូនគ្រប់ប្រភេទ ជាពិសេសវាត្រូវបានគេភ្ជាប់បច្ចេកវិទ្យាកំពូលដែលប្រើ ប្រព័ន្ធដំណើរការ FinFET ប្រវែង 14 ណាណូម៉ែត។
សម្រាប់វត្តមានរបស់ឈីបថ្មី ពុំទាន់មានព័ត៌មានលំអិតណាមួយបានបញ្ជាក់ពីទីផ្សារចែកចាយរបស់វានៅឡើយ។

 សម្រាប់ក្រុមហ៊ុន Samsung ផ្ទាល់ បានប្រើប្រាស់ឈីប Exynos 7 Octa 7870 ក្នុងស្មាតហ្វូនសេរ៉ីថ្មីរបស់ខ្លួនGalaxy J7 (2016)។ សម្រាប់ល្បឿនដំណើរការរបស់ SoC ទទួលបានល្បឿន 1.7 GHz។ ឈីប Exynos 7 Octa 7870 ត្រូវបានក្រុមហ៊ុនបង្ហាញជាផ្លូវការ ថែមទាំងទទួលបានចំណាប់អារម្មណ៍ខ្ពស់ជាមួយការបង្ហាញគុណភាពរបស់វាពីសំណាក់អ្នកចូលរួមក្នុងផលិតផលថ្មីដែលជាកត្តាជំរុញប្រសិទ្ធភាពស្មាតហ្វូននានានៅពេលប្រើប្រាស់ឈីបនេះ។

 

 

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖   ស្អាតអស់ទាស់! SAMSUNG GALAXY NOTE 6 ល្បីថាមានអេក្រង់ 5.8 អ៊ីងប្រើប្រាស់ RAM 6GB