ព័ត៌មាន

FCC បានចេញលិខិតបញ្ជាក់គុណភាពផ្នែកថ្មបន្ទាប់ពីផ្នែកប្លូធូឱ្យស្មាតហ្វូន Samsung

ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ទើបទទួលបានលិខិតបញ្ជាក់ស្តង់ដាពី FCC។ វាជាលិខិតបញ្ជាក់ទីពីរហើយដែល FCC ចេញដើម្បីទទួលស្គាល់គុណភាពថ្ម បន្ទាប់ពីការទទូលស្គាល់ប្លូធូ។

 FCC បានចេញលិខិតបញ្ជាក់គុណភាពថ្ម 3,300mAh សមស្រប និងមានគុណភាពសម្រាប់ប្រើប្រាស់ជាមួយស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung។ ស្មាតហ្វូនក៏ត្រូវបានគេរង្វាយតម្លៃពីបន្ទះឈីបផងដែរទាំងឈីប Snapdragon និង  Exynos ។ ស្មាតហ្វូនដែលប្រើឈីប Exynos នឹងត្រូវប្តូរមកប្រើ  7870 Octa ថ្មី។

image

សម្រាប់ការវិភាគលើ Snapdragon ពុំទាន់ទទួលបានលទ្ធផលទេ ប៉ុន្តែ kernel patches  បានបញ្ជាក់ថា Snapdragon 650 ថ្មីមានលក្ខណៈប្រសើរជាង Exynos។ ទោះជាយ៉ាងណា Galaxy J7 (2016) នឹងបន្ថែមអង្គផ្ទុកទិន្ន័យឱ្យមានទំហំ (3GB) ដែលមានលក្ខណៈប្រសើរជាង J7 ដើម មានទំហំតែ ​(2GB)។ ជាងនេះ ក្រុមហ៊ុននឹងបន្ថែមសមត្ថភាពលើអេក្រង់ Super AMOLED ឱ្យមានកម្រិតបង្ហាញកាន់តែខ្ពស់ 1080p ជាមួយការភ្ជាប់កាមេរ៉ាទំហំ  13 មេហ្គាភិចសែល។ យោងតាមការពិនិត្យដោយ FCC បង្ហាញថា Galaxy J7 ជាស្មាតហ្វូនស៊ីមពីរដែលពេញនិយមបំផុតនៅប្រទេសចិន។

 

 

អត្ថបទ៖ លក្ខិណា

អាន៖ របៀបសម្អាតស្មាតហ្វូនចំណាយអស់តិចបំផុត