ព័ត៌មាន

បច្ចេកវិទ្យា Samsung Pay និងការភ្ជាប់ទំនាក់ទំនងដ៏អស្ចារ្យរបស់ Gear S2 Classic

ពេលនេះការចំណាយលុយក្នុងការទិញកាហ្វេ ឬទំនិញនាៗគឺកាន់តែងាយស្រួល និងលឿនជាទីបំផុត។ គ្រាន់តែដាក់នាឡិកាឆ្លាតវៃរបស់អ្នកនៅកៀកទៅនឹង NFC Reader នោះអ្វីគ្រប់យ៉ាងគឺរួចរាល់ជានិច្ច។

 image

នាឡិកាឆ្លាតវៃ Gear S2 Classic អាចធ្វើការដំណើរការបានជាមួយនឹងស្មាតហ្វូនដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android ដោយលោកអ្នកគ្រាន់តែធ្វើការភ្ជាប់ទំនាក់ទំនងជាមួយនឹងស្មាតហ្វូននេះជាការស្រេច។ អ្នកអាចទុកស្មាតហ្វូនរបស់អ្នកចោល ហើយធ្វើការបញ្ជាតាមរយៈនាឡិកានេះបានកាន់តែងាយស្រួលជាទីបំផុត។

 image

ការគ្រប់គ្រងតន្ត្រីគ្រប់ពេលវេលា គ្រប់ទីកន្លែង

នាឡិកាឆ្លាតវៃ Gear S2 អាចធ្វើការ Sync នូវចម្រៀងបានដល់ទៅ 300 បទពីស្មាតហ្វូនរបស់លោកអ្នកចេញពី Favorite Playlists ដែលអ្នកពេញចិត្តបំផុតនោះ។ អ្នកអាចធ្វើការបញ្ជាការចាក់ចម្រៀងបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បើទោះបីជាលោកអ្នកភ្លេចទូរស័ព្ទនៅផ្ទះក្តីហើយលោកអ្នកចេញក្រៅរត់ហាត់ប្រាណ អ្នកគ្រាន់តែត្រូវការ Gear S2 និងកាសស្តាប់ Level U Bluetooth Headphones មួយជាការស្រេច។

 image

ការភ្ជាប់ទំនាក់ទំនងរបស់នាឡិកា Gear S2 ជាមួយនឹងស្មាតហ្វូនរបស់លោកអ្នកជារឿងដែលងាយស្រួលបំផុតដោយលោកអ្នកគ្រាន់តែធ្វើការតម្លើងនូវកម្មវិធី Gear App នៅលើទូរស័ព្ទដៃហើយធ្វើការភ្ជាប់ទំនាក់ទំនងតាមរយៈ Bluetooth ជាការស្រេច។ វាពិតជាងាយស្រួល និងដំណើរការយ៉ាងរលូនដោយគ្មានបញ្ហា។