ព័ត៌មាន

Dospara បង្ហាញថេប្លេតសេរ៉ីថ្មីធន់ល្អបង្គួរមួយគួរឱ្យចាប់អារម្មណ៍

image

Dospara ទើបតែបានបង្ហាញថេប្លេតធន់ល្អបង្គួរមួយនៅដើមឆ្នាំ 2016 នេះដែលមានឈ្មោះថា ‘Diginnos DG-D09IW2’។  ថេប្លេតនេះមានតួរខ្លួនប្រណីត ហើយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10 ដែលប្រើប្រាស់ឈីប Intel Atom x5-Z8300។

វាមានរូបរាងស្រស់ស្អាត បំពាក់ដោយអេក្រង់ទំហំ 8.9 អ៊ីង និងមានកម្រិតបង្ហាញ1920 x 1200 ភ្លឺច្បាស់បង្ហាញរូបភាព រួមជាមួយកម្មវិធីដែលសមស្របសម្រាប់បំពេញតម្រូវការអ្នកលេងហ្គេម និងមើលវីដេអូរ។

 G-D09IW2 ប្រើប្រាស់នូវបន្ទះឈីបប្រភេទ Intel Atom x5-Z8300 មានល្បឿន 1.44GHz ‘Cherry Trail’  អមដោយ GPU ប្រភេទ Intel HD Graphics  ដែលអាចបញ្ជាលើមុខងារផ្សេងៗ​ ឬលេង ហ្គេមដែលមានក្រាហ្វិកធំដោយពុំមានរអាក់រអួលអ្វីឡើយ និងមាន RAM ទំហំ 2GB  និងមេម៉ូរ៉ីទំហំ32GB ​ប្រភេទ eMMC។

ថេប្លេតនេះ​បំពាក់នូវកាមេរ៉ាក្រោយទំហំ 5 មេហ្គាភិចសែល ដែលផ្តិតយករូបភាបបានច្បាស់ ជាមួយកាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល។  ជាពិសេស ថេប្លេតនេះបានភ្ជាប់មកជាមួយរន្ធ Speaker  ដែលអាចបំពងសម្លេងលឺខ្លាំង និងច្បាស់ល្អជួយឱ្យការលេងហ្គេម និងស្តាប់ចម្រៀង ឬទស្សនាវីដេអូរកាន់តែប្រសើរមួយកម្រិតទៀត និងផតមួយចំនួនផ្សេងទៀតរួមមានដូចជាផត  USB 3.0, រន្ធ 1x micro-HDMI, ផត micro-USB ប្រើប្រាស់សម្រាប់សាកថ្ម។ ថេប្លេតនេះត្រូវបានក្រុមហ៊ុនកំណត់តម្លៃលក់ប្រហែល $211 ដែលពុំទាន់មានការនាំចូលមកលក់ក្នុងប្រទេសកម្ពុជាយើងទេ។ 

image