ព័ត៌មាន

ចច៉ាមអារ៉ាមពី iPad ថ្មី របស់ Apple ល្បីថាកាមេរ៉ាថតច្បាស់ដូច iPhone 6s

ប្រភពព័ត៌មានចច៉ាមអារ៉ាមមួយបានបង្ហាញពី iPad Pro ម៉ូដែលជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple ដែលមានទំហំអេក្រង់ប្រហាក់ប្រហែលកុំព្យូទ័រយួរដៃ។ iPad Pro ត្រូវបានបំពាក់អេក្រង់ទំហំ 12.9 អ៊ីង និងអមមកជាមួយប៊ិក Apple Pencil រួមជាមួយក្តាចុចប្លូធ្លូដែលមានមុខងារសម្បូរបែប។

តើមានអ្វីដែលផ្លាស់ប្តូរថ្មី?

ចច៉ាមអារ៉ាម៖ កាមេរ៉ាលើ iPad មានសមត្ថភាពកាន់តែប្រសើរដែលអ្នកអាចថតរូបភាពបានកាន់ច្បាស់មិនចាញ់កាមេរ៉ាអាជីព ជាពិសេសគុណភាពរូបថតរបស់វាមានកម្រិតភ្លឺច្បាស់ប្រហាក់ប្រហែល iPhone 6s។ សម្រាប់ iPad Air 2 អ៊ីង និង iPad Pro 12.9 អ៊ីង បំពាក់កាមេរ៉ាទំហំ 8 មេហ្គាភិចសែល ប៉ុន្តែសម្រាប់ iPad Pro 9.7 អ៊ីង បំពាក់កាមេរ៉ាទំហំ 12 អ៊ីង ដែលមានសមត្ថភាពចាប់យករូបភាពច្បាស់ប្រហាកក់ប្រហែល iPhone 6s ហើយថែមទាំងអាចថតយកវីដេអូរបានក្នុងកម្រិត 4K​។

ការផ្សព្វផ្សាយ៖ រូបថតដែលថតដោយ iPad ថ្មី នឹងផ្តល់សមត្ថភាពក្នុងការកែប្រែរូបភាពឱ្យកាន់តែតាក់ទាញជាមួយនឹងការកែ លុប បន្ថែម ឬបន្ថយមួយចំនួនផ្សេងទៀត។

ចច៉ាមអារ៉ាម៖ ថេប្លេតថ្មីនេះនឹងត្រូវបានប្រកាសក្នុងខែមីនា ដោយនាំមកជាមួយខ្សែរសាកដ៏ឆ្លាតវៃ Smart Connector និងក្តាចុច Smart Keyboard នេះយោងតាមការចុះផ្សាយពី Engadget  និង toMac។

ការផ្សព្វផ្សាយ៖ ជាការពិតណាស់ដែលក្រុមហ៊ុន​ Apple បានរចនាខ្សែរសាកដ៏ឆ្លាតវៃ ជាមួយនឹងក្តាចុចប្លូធូដ៏ទំនើប ហើយក្រុមហ៊ុនបានបញ្ជាក់ខ្លួននឹងផលិតក្តាចុចមានទំហំតូចមួយទៀតសម្រាប់ iPad Pro 9.7 អ៊ីង។

តើប៊ិករបស់វាមានលក្ខណៈយ៉ាងណាដែរ?

ចច៉ាមអារ៉ាម៖ iPad Pro នឹងត្រូវេចនាមកដោយមិនមានភ្ជាប់មកជាមួយប៊ិក ប៉ុន្តែប្រភព toMac បានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងផលិតប៊ិលប្រើអមជាមួយថេប្លេតនេះ។

ការផ្សព្វផ្សាយ៖ គេសង្ឈឹមថាប៊ិថ្មីរបស់ក្រុមហ៊ុន Apple នឹងមានលក្ខណៈកាន់តែប្រើសើរ មានសមត្ថភាពថ្មីៗ ហើយបើសិនថេប្លេតនេះប្រើប្រាស់ Smart Connector និងក្តារចុចប្រភេទតូច Smart Keyboard នោះប៊ិក Apple Pencil ក៏ត្រូវតែមានដែរ។

តើ iPad នេះនឹងបង្ហាញខ្លួននៅពេលណា?

ចច៉ាមអារ៉ាម: mini iPad Pro នឹងបង្ហាញនៅចុងខែមីនា

ផ្សព្វផ្សាយ៖ ក្រុមហ៊ុន Apple នឹងអាចបង្កើនសមត្ថភាព iOS 10 លើ iPad ហើយដាក់បង្ហាញក្នុងខែឧសភាលើវេទិកា Worldwide Developers Conference

imageimage