ព័ត៌មាន

កាមេរ៉ា Nikon Coolpix B700 រាងតូចសាកសមគ្រប់វ័យ

កាមេរ៉ាជំនាន់ក្រោយរបស់ Nikon ផ្តល់នូវសមត្ថភាពថតរូបជាពិសេស វាជាកាមេរ៉ាឌីជីថល​ មានរហ័សនាមថា ‘Coolpix B700’។

‘Coolpix B700’ ជាកាមេរ៉ាធន់តូចមួយដែលមានលំនាំពីកាមេរ៉ា DSLR។ វាជាប្រភេទកាមេរ៉ាដែលងាយស្រួលយកតាមខ្លួន ហើយជាពិសេសវាមានសមត្ថភាពថតរូបយ៉ាងពិសេសដូចជា មានភ្ជាប់សេនស័រ BSI CMOS សម្រាប់ជំនួយដល់កាមេរ៉ាថតរូបទំហំ 20.2 មេហ្គាភិចសែល។

វាមានព័ន្ធអ៊ុបទិកពង្រីនប្រករូបភាព NIKKOR Super ED 60x ដើម្បីផ្តិតយករូបភាពដែលថតនៅកៀកបំផុត ច្បាស់មិនព្រាល។ លើអេក្រង់ម៉ូនីទ័រប្រភេទ LCD  មានកម្រិតម៉ត់921k  ហើយថែមទាំងមានកាត SD/SDHC/SDXC សម្រាប់ថែមមេម៉ូរ៉ីក្រៅនៅពេលមេម៉ូរ៉ីម៉ាស៊ីនរបស់វាប្រើប្រាស់ពេញ។ ក្រៅពីនេះ កាមេរ៉ានេះក៏បានបំពាក់ជាមួយផត micro-HDMI និងមានបណ្តាញ WiFi ក្នុងម៉ាស៊ីន បណ្តាញភ្ជាប់ Bluetooth BLE & NFC។

លក្ខណៈពិសេសគួរឱ្យកត់សម្គាល់របស់កាមេរ៉ានេះមួយទៀតនោះគឺ វាជាកាមេរ៉ាលំដាប់ ISO 3200 ដែលមានល្បឿនប្រេកង់ថតរូប 5fps  ជាមួយនឹងមុខងារការពារ Dual Detect Vibration Reduction និងការថតជាប្រភេទ Raw File Recording។ ក្រៅពីនេះវាជាកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ក្នុងការថតវីដេអូរ 4K UHD  ក្នុងកម្រិតល្បឿន 30fps ។ 

image

image