ព័ត៌មាន

Samsung ត្រៀមស្មាតហ្វូន Galaxy S7 & S7 Edge ចំនួន 15 លានគ្រឿងដើម្បីប្រជែងជាមួយ iPhone នៅឥណ្ឌា

ថ្មីៗនេះ តាមសេចក្តីរាយការណ៍ពី BGR India បានឱ្យដឹងថា ក្រុមហ៊ុន Samsung ពិតជានាំយកនូវស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S7 & S7 Edge ទៅកាន់ប្រទេសឥណ្ឌាពិតមែននៅសប្តាហ៍នេះ ប៉ុន្តែមិនទាន់ដឹងថ្ងៃច្បាស់នៅឡើយនោះទេ។ ចំនែកសារពត៌មាន Economic Times វិញជឿជាក់ថាប្រហែលជាថ្ងៃ 8 មីនា ឬក៏អាចដាក់លក់នៅក្នុងសប្តាហ៍ទី 3 នៅក្នុងប្រទេសឥណ្ឌា។

image

សារពត៌មាន ET បន្ថែមទៀតថា ក្រុមហ៊ុន​ Samsung បានត្រៀមស្មាតហ្វូនស៊េរីថ្មីដល់ទៅ 15 លានគ្រឿងដើម្បីប្រកួតប្រជែងនៅលើទីផ្សារនៅក្នុងប្រទេសឥណ្ឌាដើម្បីប្រកួតប្រជែងជាមួយនឹងទូរស័ព្ទ iPhone ដែលមានចំនួនទីផ្សារខ្លាំងនៅក្នុងប្រទេសមួយនេះ៕