ព័ត៌មាន

ទូរស័ព្ទ Ken Xin Da ល្បីលើអនឡាញដោយសារូបរាងចម្លែក

ស្មាតហ្វូនមានរូបរាងចំឡែកត្រូវបានគេបង្ហោះពេញវ៉ិបសាយបរទេស ជាមួយនឹងលក្ខណៈសម្បត្តិរបស់គួឱ្យចាប់អារម្មណ៍បំផុត។ ស្មាតហ្វូននោះត្រូវបានគេហៅថា Ken Xin Da។

ស្មាតហ្វូនមានភ្ជាប់បណ្តាញ 4G LTE ប្រើប្រព័ន្ធដំណើរការ Android 5.1 ផងដែរនោះ ត្រូវបានគេផុសលើវ៉ិបសាយដោយសាររូបរាងរបស់វារចនាមកមានលក្ខណៈខុសប្លែកពីស្មាតហ្វូននានា។ ស្មាតហ្វូន  Ken Xin Da បំពាក់អេក្រង់ទំហំ 4.5 អ៊ីង កម្រិតម៉ត់នៃរូបភាព  854 x 480 5 ប៉ះបញ្ជាយ៉ាងរស់រវើក។ ស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការ quad-core មានល្បឿន 1GHz។ សម្រាប់ការផ្ទុកទិន្ន័យស្មាតហ្វូននេះក៏នាំមកជាមួយសមត្ថភាពមេម៉ូរ៉ីទំហំ 8GB និងអាចថែមមេម៉ូរ៉ីក្រៅទំហំ 32GB ជាមួយរ៉េមផ្ទុក     ទិន្ន័យទំហំ 1GB។

ស្មាតហ្វូននេះផ្តល់ជើងកាតចំនួនពីរដែលអាចឱ្យអ្នកប្រើស៊ីមបានពីរលើម៉ាស៊ីនតែមួយ។ កាមេរ៉ាមុខរបស់វាមានទំហំ 2 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 5 មេហ្គាភិចសែល ភ្ជាប់ភ្លើង LED flash និងអាចថតវីដេអូរខ្លីៗបានក្នុងកម្រិត  720p HD។ ស្មាតហ្វូននេះក៏អាចឱ្យអ្នកចាក់វិទ្យុ FM ស្តាប់កម្សាន្តផងដែរ ជាមួយថ្មដែលមានអាំង់តង់ស៊ីតេ 2600mAh។

រូបរាងរបស់ស្មាតហ្វូនមើលទៅរាងក្រាស់ ដោយសាវាមានកម្រាស់ 11mm និងទម្ងន់ 187 ។ វាមានមុខងារសម្រាប់ចែកចាយឯកសារផ្សេងៗដូចជា៖ 4G LTE, WiFi 802.11 b/g/n, Bluetooth, GPS ។ 

imageimage