ព័ត៌មាន

DSC-HX80 or HX80 ដ៏ប្រណីតរបស់ Sony

ក្រុមហ៊ុន Sony ​បានបញ្ចេញកាមេរ៉ាសេរ៉ីខ្ពស់មួយទៀតដែលមានរហ័ស្សនាមថា DSC-HX80 or HX80 ។ កាមេរ៉ានេះ មានសមត្ថភាពពង្រីកប្រើមេគុណ 30x សម្រាប់ពង្រីង និងបង្រួម។

កាមេរ៉ាថ្មីនេះរចនាឡើងមានរូបរាងតូចសមរម្យងាយស្រួលកាន់ថត និងប្រើកាមេរ៉ាមានកម្រិត 18.2 មេហ្គាភិចសែល ភ្ជាប់មកជាមួយប្រព័ន្ធ sensor ប្រភេទ Exmor R CMOS។ លើអេក្រង់បង្ហាញរូបប្រើអេក្រង់ប្រភេទ LCD ភ្លឺច្បាស់ត្រជាក់ភ្នែក និងកម្រិតម៉ត់នៃរូបភាព 921k។  កាមេរ៉ាប្រភេទនេះក៏បាននាំមកជាមួយបណ្តាញ Wi-Fi  និង  NFC សម្រាប់អ្នកប្រើប្រាស់ក្នុងការភ្ជាប់កម្មវិធី Play Memories លើកាមេរ៉ាផ្ទាល់។

អ្នកអាចប្រើប្រាស់កាមេរ៉ាតូចមួយនេះក្នុងការថតវីដេអូខ្លីៗក្នុងកម្រិត 1080p ជាមួយលំដាប់ f/3.5. Native ISO ដែលអាចកំណត់កម្រិតរបស់វាទម្រង់ 3200 ដល់ 12800។ កាមេរ៉ា HX80 ក៏អាចថតរូបបានប្រើល្បឿនលឿនបំផុត 10fps។ កាមេរ៉ាដែលមានថាមពលខ្លាំងជាងនេះ មានកាមេរ៉ាមួយទៀតដែលទើបដាក់បង្ហាញរួចម៉ាក Alpha A6300 ដែលមានអនុភាពចាប់រូបភាពខ្លាំង វាអាចថតផ្តោតបានជិតបំផុត ជាពិសេសវាអាចថតវីដេអូរបានភ្លឺច្បាស់កម្រិត​ 4K។ កាមេរ៉ានេះបំពាក់កាមេរ៉ាទំហំ 24.2 មេហ្គាភិចសែល ថែមទាំងមានមុខងារចាប់រូបភាបស្វ័យប្រវត្តកម្រិត 4D។ 

image