ព័ត៌មាន

ស្ងាត់ៗ ក្រុមហ៊ុន​ Samsung បង្ហាញថេប្លេតស៊េរីថ្មី Galaxy Tab A (2016) ទៀតហើយ!

គ្រប់គ្នាប្រហែលជាបានដឹងពីថេប្លេតស៊េរីថ្មីរបស់ក្រុមហ៊ុន​ Samsung ដែលតែងតែមានពាក្យចចាមអារ៉ាមស្តីពីថេប្លេត Galaxy Tab A និង Galaxy Tab E ។ ពេលនេះ ថេប្លេតនេះបានបង្ហាញខ្លួននៅលើវេបសាយរបស់ក្រុមហ៊ុនហើយប៉ុន្តែមិនមែនគ្រប់ប្រទេសនោះទេ គឺទៅតាមតំបន់។

image

ថេប្លេត Galaxy Tab A (2016) មានអេក្រង់ទំហំ 7 អ៊ីង LCD Display ជាមួយនឹងកម្រិតភាពច្បាស់ 1280 x 800 ភិចសែល អង្គប្រតិបត្តិការ Quad-Core ល្បឿន 1.3GHz និង RAM ទំហំ 1.5GB រួមទាំង Storage ទំហំ 8GB ។ វាបំពាក់កាមេរ៉ាមុខទំហំ 2MP សម្រាប់ Selfie និងកាមេរ៉ាខាងក្រោយទំហំ 5MP រួមទាំងថ្មកម្លាំងខ្លាំងដល់ទៅ 4,000mAh ហើយនឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop ទៀតផង៕

image