ព័ត៌មាន

នៅអ៊ឺរ៉ុប Samsung Galaxy S7 & S7 Edge ភ្ញៀវតម្រង់ជួរកក់ទិញខ្លាំងច្រើនជាងជំនាន់មុន​ ​3 ដង!

ក្រុមហ៊ុន​ Samsung បានបញ្ជាក់ថា ចំនួនភ្ញៀវដែលបានធ្វើការកក់ទិញស្មាតហ្វូន Samsung Galaxy S7 & S7 Edge គឺមានចំនួនច្រើនលើសលប់ខ្លាំងតែម្តង។ នៅទ្វីបអ៊ឺរ៉ុបបើប្រៀបធៀបនឹងស្មាតហ្វូនជំនាន់មុននោះគឺមានការកើនឡើងចំនួន 3 ដង។

 image

លោក​ Koh Dong-jin បញ្ជាក់ថា លោកមិននឹកស្មានថា ស្មាតហ្វូនទាំងពីរនេះទទួលបានការគាំទ្រយ៉ាងខ្លាំងលើសពីការរំពឹងទុក។ នៅហូឡង់វិញអ្នកគាំទ្របានសម្រុកមកធ្វើការ Pre-Order ដែលចំនួនសរុបគឺមានខ្ទង់ 61% នៅទ្វីបអ៊ឺរ៉ុប៕