ព័ត៌មាន

Huawei P9 លេចចេញរូបរាងកាន់តែច្បាស់ ស្រស់ស្អាតប្លែកភ្នែកនឹងបង្ហាញខ្លួនថ្ងៃទី 6 មេសា!

បើទោះបីជាពេលនេះនៅមិនទាន់ទូរស័ព្ទ Huawei P9 នៅមិនទាន់ប្រកាសជាផ្លូវការក្តី ប៉ុន្តែរូបភាពរបស់វានៅតែបន្តចែកចាយនៅលើប្រព័ន្ធអ៊ីនធឺណែត ដែលពិតជាឡូយ និងស្រស់ស្អាតជាទីបំផុត។ Huawei P9 នឹងបង្ហាញខ្លួនជាមួយនឹង 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។

image

image

ស្មាតហ្វូនមួយនេះមានអេក្រង់ទំហំ 5.2 អ៊ីង និងប្រើប្រាស់នូវអង្គប្រតិបត្តិការ Kirin 950 SoC រួមជាមួយនឹងអង្គចងចាំ RAM ទំហំ 4GB ។ គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសជាផ្លូវការនៃថ្ងៃដែល Huawei P9 នឹងបង្ហាញខ្លួនក្នុងថ្ងៃទី 6 ខែមេសាខាងមុខនេះ៕

image

image