ព័ត៌មាន

Canon EOS DSLRV រាងតូច មានសមត្ថភាពខ្ពស់ ការប្រើប្រាស់កាន់តែងាយ

ក្រុមហ៊ុន Canon បង្ហាញកាមេរ៉ាប្រភេទ DSLR ធន់តូចរបស់ខ្លួនមួយទៀត ដែលត្រូវបានគេស្គាល់ថា កាមេរ៉ា EOS Rebel T6។

កាមេរ៉ាថ្មីនេះមានការភ្ជាប់សមត្ថភាពកាមេរ៉ាកាន់តែធំដោយបំពាក់កាមេរ៉ាទំហំ 18 មេហ្គាភិចសែល ជាមួយសេនស័ប្រភេទ APS-C CMOS។ កាមេរ៉ានេះប្រើផតផ្សេងៗដូចជា ផត 3.0 ផតសម្រាប់ភ្ជាប់ជាមួយម៉ូនីទ័រ 920k-dot LCD ផតសម្រាបដោត DIGIC 4+ រូបភាពរបស់ Canon ផតសម្រាប់ដោតកាត SD/SDHC/SDXC និងប្រើការភ្ជាប់ WiFi & NFC។

លក្ខណៈដែលគួរឱ្យចាប់អារម្មណ៍មួយទៀត កាមេរ៉ានេះប្រើ  9-Point AF លើ Center Cross-Type Point  និងបន្ថែមមុខងារ  ISO 12800។ វាមានសមត្ថភាពថតចាប់យករូបភាពក្នុងល្បឿន3fps។ កាមេរ៉ាតូចនេះមានសមត្ថភាពថតវីដេអូរ Full HD មានកម្រិតបង្ហាញ 1080p  ក្នុងល្បឿន @ 30fps។ Canon EOS នឹងចាប់ផ្តើមបញ្ចេញលក់លើទីផ្សារនៅដើមខែមេសានេះ ហើយវានាំមកជាមួយលេនទំហំ 18-55mm។

Canon EOS ជាប្រភេទកាមេរ៉ា DSLR ធន់តូច ងាយស្រួលយកតាមខ្លួន ជាពិសេសវាមានសមត្ថភាពខ្ពស់មិនចាញ់កាមេរ៉ាធំៗមួយចំនួនផ្សេងទៀតនោះទេ។ 

image