ព័ត៌មាន

បច្ចេកវិទ្យាថ្មី​ ពិភពស្រស់ត្រកាលធម្មជាតិពិតៗជាមួយ GEAR VR

ការបង្ហាញទស្សនីយភាពរស់រវើក

គ្រាន់តែលោកអ្នកបានពាក់នូវឧបករណ៍ Gear VR អ្វីគ្រប់យ៉ាងគឺធ្វើឱ្យលោកអ្នកសឹងតែមិនជឿនឹងភ្នែកផ្ទាល់។ ជាមួយនឹងការបង្ហាញរូបភាពកម្រិតច្បាស់បំផុតកម្រិត Super AMOLED Display ដែលបង្ហាញរូបភាពត្រជាក់ភ្នែក ទស្សនីយភាពរស់រវើក និងធម្មជាតិពិតៗដែលគ្មានឧបករណ៍ណាប្រៀបដូចបាននោះទេ។

 image

ការសហការគ្នាយ៉ាងជិតស្និទ្ធិជាមួយស្មាតហ្វូន

ឧបករណ៍ Gear VR អាចដំណើរការបានយ៉ាងរលូនជាមួយនឹងស្មាតហ្វូនស៊េរី Galaxy Note 5 | S6 Edge + | S6 និង S6 Edge ។ គ្រាន់តែដាក់បញ្ជូលស្មាតហ្វូនរបស់អ្នកចូលទៅក្នុងឧបករណ៍នេះ លោកអ្នកអាចទស្សនាទស្សនីយភាពរស់រវើក និងធម្មជាតិពិតៗត្រជាក់ភ្នែកជាទីបំផុត មិនចង់ដោះចេញនោះទេ។

 image

ការរចនារូបរាងទាន់សម័យ បច្ចេកវិទ្យាថ្មីបំផុត

ដើម្បីឱ្យប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោកបាន រូបរាងរបស់ឧបករណ៍ Gear VR ពិតជាសមល្មមនៅពេលដែលបានពាក់នៅលើក្បាល។ វាមានរូបរាងស្រស់ស្អាត និងស្រាលជាងម៉ូដែលមុនៗដល់ទៅ 19% ហើយភ្ជាប់ជាមួយនឹង Touchpad ធំជាងមុនងាយស្រួលក្នុងការបញ្ជា និងគ្រប់គ្រង។ ទំងន់របស់ Gear VR គឺត្រឹមតែ 318 ក្រាមតែប៉ុណ្ណោះ។

image

image