ព័ត៌មាន

ស្ងាត់ៗក្រុមហ៊ុន Oppo ត្រៀមបញ្ចេញស្មាតហ្វូនពីរម៉ូដែលនៅព្រឹកស្អែកនេះហើយ

ស្មាតហ្វូនថ្មីចំនួនពីរម៉ូដែល Oppo R9  និង  R9 Plus បានត្រៀមខ្លួនបង្ហាញជាសារធារណៈ។ Steve Hemmerstoffer (aka @OnLeaks) បានបញ្ចេញព័ត៌មានលំអិតរបស់ស្មាយហ្វូនទាំងពីរ។

Oppo R9 នឹងបំពាក់អេក្រង់ទំហំ 5.5 អ៊ីង ប្រើអេក្រង់ប្រភេទ AMOLED មានកម្រិត 1080p ប៉ះបញ្ជា។ ស្មាតហ្វូននេះប្រើរ៉េមទំហំ 4GB និងភ្ជាប់មេម៉ូរ៉ីទំហំ 64GB នាំមកជាមួយថាមពលថ្មទំហំ 2,850 mAh។ សម្រាប់កាមេរ៉ាថតរូប ស្មាតហ្វូននេះបំពាក់កាមេរ៉ាទំហំ 16 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 13 មេហ្គាភិចសែល។

R9 Plus នឹងបំពាក់អេក្រង់ទំហំ 6 អ៊ីង មានកម្រិតបង្ហាញ 1080p ប្រើឈីបប្រភេទ Snapdragon 652។ ស្មាតហ្វូននេះប្រើរ៉េមទំហំ 4GB ភ្ជាប់មេម៉ូរ៉ីទំហំ 64GB និង 128GB ដោយនាំមកជាមួយកាមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែល និងប្រើថ្មមានសមត្ថភាព  4,120mAh។

ស្មាតហ្វូនទាំងពីរនឹងដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី 17 ខែមេសាខាងមុខនេះ ហើយស្មាតហ្វូនទាំងពីរមាន VOOC សាកថ្មបានក្នុងល្បឿនលឿន និងមានមុខងារស្កែនម្រាមដៃផងដែរ។ 

image