ព័ត៌មាន

ស្មាតហ្វូនមិនសូវល្បីបំពាក់សមត្ថភាពខ្លាំងដូចស្មាតហ្វូនល្បីៗ

ក្រុមហ៊ុន Ulepfone ជាក្រុមហ៊ុនតូចមួយផលិតស្មាតហ្វូនដោយខ្លួនឯង ជាពិសេសស្មាតហ្វូននេះនាំមកជាមួយសមត្ថភាពភ្ជាប់ 4G LTE និងមានរ៉េមទំហំ 3GB ឡូយជាងស្មាតហ្វូនល្បីល្បាញផ្សេងទៀត។

ស្មាតហ្វូនមិនសូវល្បីល្បាញមានឈ្មោះថា Viena នាំមកជាមួយសមត្ថភាពប្រើប្រាស់បណ្តាញ 4G LET ប្រើប្រព័ន្ធដំណើរការ Android 5.1 Lollipop OS។ អ្វីដែលពិសេសស្មាតហ្វូននេះមានរូបរាងសមញ្ញ ប៉ុន្តែការបំពាក់សមត្ថភាព និងមុខងារអាចប្រកួតប្រជែងជាមួយស្មាតហ្វូនល្បីៗរបស់ក្រុមហ៊ុនធំៗបាន។

ស្មាតហ្វូននេះបំពាក់អេក្រង់ទំហំ 5.5 អ៊ីង កម្រិតបង្ហាញ 1920 x 1080 Full HD IPS  ប្រើអេក្រង់ Corning Gorilla Glass 3  មានល្បឿបង្ហាញ 1.3GHz octa-core MediaTek MTK6753 64- និងភ្ជាប់ GPU ប្រភេទ Mali-T720។ ស្មាតហ្វូននេះភ្ជាប់រ៉េមទំហំ 3GB និងភ្ជាប់មេម៉ូរ៉ីទំហំ 32GB អាចថែមមេម៉ូរ៉ីក្រៅទំហំ64G។
សម្រាប់កាមេរ៉ា ស្មាតហ្វូននេះភ្ជាប់កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល កាមេរ៉ាក្រោយទំហំ 12 មេហ្គាភិចសែល ថតរូបបានច្បាស់ និងមានពន្លឺគ្រប់គ្រាន់។ 

image