ព័ត៌មាន

Samsung Galaxy S7 | S7 Edge បច្ចេកវិទ្យាកាន់តែអស្ចារ្យលើសគេ អស់ក្តីបារម្ភពីការធ្លាក់ចូលទឹក

របកគំហើញថ្មីនៃសមត្ថភាពរបស់ស្មាតហ្វូន

ក្រុមហ៊ុន Samsung បានខិតខំប្រឹងប្រែងស្រាវជ្រាវនូវរបកគំហើញ បច្ចេកវិទ្យាថ្មីអំពីរបៀបដែលអ្នកប្រើប្រាស់ប្រើស្មាតហ្វូនសម្រាប់ចែករំលែកបទពិសោធន៍ និងការចងចាំដ៏មានន័យរបស់ពួកគេទៅកាន់ពិភពលោកដ៏ស្រស់ស្អាត។ ក្រុមហ៊ុន Samsung បានធ្វើឱ្យកំពូលស្មាតហ្វូន Samsung Galaxy S7 | Galaxy S7 Edge មានសមត្ថភាពលើសពីស្មាតហ្វូននាៗ ហើយការទស្សនាគឺកាន់តែអស្ចារ្យគ្មានគូប្រៀប។

 image

ការផ្លាស់ប្តូរផ្នត់គំនិតតាមរយៈ Galaxy S7| Galaxy S7 Edge

ស្មាតហ្វូនទាំងពីរស៊េរីនេះមិនត្រឹមតែជាស្មាតហ្វូនថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាផ្នត់គំនិតថ្មីសម្រាប់ឱ្យលោកអ្នកគិតឡើងវិញថាតើស្មាតហ្វូនមានមុខងារ និងសមត្ថភាពអាចធ្វើអ្វីបានខ្លះ? អ្វីដែលអ្នកត្រូវការហើយគិតថាទៅរួច ពេលនេះក្រុមហ៊ុន​ Samsung បានបំពាក់នូវអ្វីគ្រប់យ៉ាងទាំងអស់នោះហើយ។ កំពូលទូរស័ព្ទ Galaxy S7 | S7 Edge ពិតជាមានសមត្ថភាពលើសពីស្មាតហ្វូននាៗ។

 ការរចនាម៉ូដដ៏អស្ចារ្យលើសពីការរំពឹងទុក

ភាពស្រស់ស្អាតជាអ្វីដែលក្រុមអ្នកជំនាញវិស្វករចង់បានព្រោះវាជាតម្រូវការរបស់អ្នកប្រើប្រាស់ដែលចង់បានស្មាតហ្វូនរាងស្តើង និងស្រស់ស្អាតបំផុត កាន់ហាប់ណែននៅក្នុងដៃ ហើយមានអេក្រង់ធំទៀតដើម្បីងាយស្រួលក្នុងការថតរូប ឬការទស្សនានាៗ។ ជាមួយនឹងការរចនារូបរាងកោងនៅសងខាងពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ជិតស្និទ្ធិ ហើយថែមទាំងទាក់ទាញស៊ីវិល័យថែមទៀត។

 image

តម្រូវការរបស់អ្នកប្រើប្រាស់គឺចូលចិត្តចំណាយពេលវេលាទស្សនានៅលើទូរស័ព្ទដែលមានអេក្រង់ធំហើយច្រើនម៉ោង អ្វីដែលអ្នកត្រូវការគឺមានគ្រប់យ៉ាងនៅលើស្មាតហ្វូន Galaxy S7 | S7 Edge ដែលមានរូបរាងរឹងមាំ និងស្រស់ស្អាតរលើបរលោងជាទីបំផុត។

 image

 ក្រុមហ៊ុន Samsung ប្រឹងប្រែងបង្កើតនូវស្មាតហ្វូនដែលមានអេក្រង់កោង Galaxy S7 | S7 Edge នេះដែលស្រស់ស្អាត និងសក្តិសមល្អឥតខ្ចោះ។ ការប្រើប្រាស់នូវ 3D Thermoforming ធ្វើឱ្យកញ្ចក់អាចបង្ហាញរូបរាងជាលក្ខណៈ 3D ជាមួយនឹងការស្រោបលោហៈធាតុស្រស់ស្អាត និងរឹងមាំបំផុត។

 image

ខ្នងកោងខាងក្រោយរបស់ស្មាតហ្វូន Galaxy S7 | S7 Edge ជាហេតុផលដែលធ្វើឱ្យលោកអ្នកមានអារម្មណ៍ពេញចិត្ត និងកក់ក្តៅបំផុតនៅពេលដែលបានកាន់វានៅក្នុងដៃ។ អ្វីគ្រប់យ៉ាងគឺសំដៅដល់ការរចនាម៉ូដទាក់ទាញ ស្រស់ស្អាត ហើយវាពិតជាអ្វីដែលអ្នកចង់បាន និងចង់យកស្មាតហ្វូននេះទៅតាមខ្លួនគ្រប់ពេលវេលាទាំងអស់។