ក្រុមហ៊ុន Apple ថ្មីៗនេះបានបង្ហាញគ្រឿងបន្លាស់ថ្មីរបស់ខ្លួនដែលជាខ្សែរសាកភ្លើងប្រភេទ USB Type-C សម្រាប់ភ្ជាប់ពីស្មាតហ្វូនទៅកាន់ឆ្នាំងសាក ហើយថែមទាំងអាចប្រើជាមួយ Macbook សម្រាប់សាកដោយប្រើតែផត USB Type-C។ ទន្ទឹមនឹងការបង្ហាញខ្សែរសាកភ្លើងថ្មី ក្រុមហ៊ុន Apple ក៏បានលក់ USB Type-C power brick ដែលមានអនុភាព 29 វ៉ាត់។
ខ្សែរសាកភ្លើងថ្មីដែលផលិតឡើងសម្រាប់សាកថ្ម iPad Pro បំពាក់អេក្រង់ទំហំ 12.9 អ៊ីង។ វាអាចសាកថ្មបានលឿន និងចំណាយពេលសាកថ្មតិចបំផុត។ យោងតាមការបញ្ជាក់ពីប្រភពព័ត៌មាន .9to5Mac បានសាកល្បងលើការសាកថ្មជាមួយ iPad ដោយរកឃើញថាក្រោយពីសាកថ្មដោយប្រើរយៈពេល 20 នាទី ថ្មីកើនបាន 5% ប៉ុន្តែក្រោយមកគេសាកល្បងសាកវាដោយប្រើខ្សែសាក USB Type-C សម្រាប់ជំនួយម្តងបានបង្ហាញថា ថ្មកើនឡើង 14% ដោយប្រើរយៈពេលដូចគ្នា នេះបញ្ជាក់ថា ការសាកថ្មមានការកើនឡើង 64% ភាគរយ។