ព័ត៌មាន

ពីរមូដែល Galaxy J7 (2016) និង Galaxy J5 (2016) ត្រូវបានដាក់បង្ហាញថ្ងៃនេះ

 image

ស្ងាត់ៗ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ពីរមូដែល  Galaxy J7 (2016)  និង  Galaxy J5 (2016) ត្រូវបានដាក់បង្ហាញជាផ្លូវការ។ រូបភាពផ្លូវការប៉ុន្មានសន្លឹកពិតជាគួរឲ្យចាប់ចិត្តជាមួយការរចនាដ៏ទាន់សម័យរបស់ក្រុមហ៊ុន Samsung។

ស្មាតហ្វូនដែលទើបតែដាក់បង្ហាញជាផ្លូវការមានឈ្មោះថា Galaxy J7 មានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ octa-core មាន ល្បឿន 1.6GHz។ ស្មាតហ្វូននេះបំពាក់អេក្រង់ទំហំ 5.5-អ៊ីង ប្រភេទ  HD Super AMOLED។ ស្មាតហ្វូននេះនាំមកជាមួយរ៉េមដែលមានទំហំ 3GB  និងមានមេម៉ួរ៉ីទំហំ 16GB រួមជាមួយថ្មដែលមានសមត្ថភាព 3,300mAh។

 image

សម្រាប់ម៉ូឌែល Galaxy J5 មានដំណើរការដោយប្រព័ន្ធ quad-core ល្បឿន 1.2GHz  ដោយម៉ូឌែលនេះបំពាក់អេក្រង់ទំហំ 5.2-inch  ប្រភេទ HD Super AMOLED ។ ស្មាតហ្វូននេះភ្ជាប់រ៉េមទំហំ 2GB RAM  និងមានមេម៉ូរ៉ីទំហំ 16GB  អាចថែមមេម៉ូរ៉ីខាងក្រៅបានថែមទៀត។ ស្មាតហ្វូននេះមានថ្មប្រើថាមពលទំហំ  3,100mAh ។

ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung បំពាក់កាមេរ៉ាទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។ វាជាស្មាតហ្វូនដែលងាយស្រួលយកតាមខ្លួនបំផុត ជាពិសេសវាមានទំហំទាំងបីត្រឹមតែ 145.8 x 72.3 x 8.1mm​ និងមានទម្ងន់ 159g។ 

imageimage