ព័ត៌មាន

មុខងារថ្មីការពារពីការចូលទឹក & ធូលីរបស់ S7 និង S7 Edge ល្អបំផុតគ្មានគូប្រៀប!

ជាមួយនឹងកំពូលទូរស័ព្ទ Galaxy S7 | S7 Edge លោកអ្នកនឹងអស់ក្តីបារម្ភពីការធ្លាក់ទូរស័ព្ទចូលទៅក្នុងទឹក ឬការធ្វើដំណើរក្រោមទឹកភ្លៀងទៀតហើយ។ អ្នកនៅតែអាចធ្វើការងាររបស់អ្នកក្រោមទឹកភ្លៀង ឬប្រើប្រាស់បានធម្មតាទោះបីជាវាធ្លាក់ចូលទៅក្នុងទឹកក្តី។ អ្នកអាចលេងហ្គេមនៅក្នុងអាងហែលទឹក ការបង្ហោះរូបភាពរបស់អ្នកនៅសមុទ្រ ឬការខលទូរស័ព្ទនៅពេលភ្លៀងធ្លាក់ផងដែរ។ ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវ​មុខងារ Ingress Protectionសម្រាប់ការពារស្មាតហ្វូនធ្លាក់ទឹកក្នុងជម្រៅ 1.5 ម៉ែត្ររយៈពេល 30 នាទី។

 image

កាមេរ៉ាដ៏ល្អឥតខ្ចោះ បំពាក់មុខងារកាន់តែច្រើនសម្បូរបែប

 image

ការចងចាំដែលមិនអាចបំភ្លេចបាន និងមានតម្លៃបំផុតកើតឡើងដោយសារតែមុខងារកាមេរ៉ាដែលបានផ្តិតយកនូវរូបភាពស្រស់ស្អាតល្អឥតខ្ចោះរបស់ Galaxy S7 | S7 Edge នេះដែលប្រើប្រាស់នូវមុខងារ Dual Pixel Sensor ដែលផ្តល់នូវរូបភាពច្បាស់ល្អបំផុតនៅទីងងឹតដែលលោកអ្នកគឺជាម្ចាស់នៃពេលរាត្រី។

  image

ភាគច្រើនការចងចាំដែលសប្បាយបំផុតគឺការថតរូបនៅពេលរាត្រី នៅពេលដែលអ្នកទទួលបានសន្លឹករូបភាពច្បាស់បំភុតក្នុងកន្លែងដែលមានពន្លឺតិច។ ជាមួយនឹងស្មាតហ្វូន Galaxy S7 | S7 Edge ការថតរូបនៅពេលយប់មិនមែនជាបញ្ហានោះទេ។ ជាមួយនឹងការ F1.7 Lens និង Sensors 1.4µm ភិចសែលកាន់តែធ្វើឱ្យរូបភាពច្បាស់ល្អ ស្រស់ស្អាតជាទីបំផុត។

 កាមេរ៉ាខាងក្រោយ Dual Pixel ទំហំ 12MP ផ្តល់នូវការចាប់រូបភាពបានលឿន រហ័ស ស្រស់ស្អាតដូចអ្វីដែលភ្នែករបស់អ្នកបានឃើញ។

 image

គ្រប់ភិចសែលទាំងអស់នៅក្នុង Dual Pixel Sensor ត្រូវបានប្រើប្រាស់ដើម្បីធ្វើការចាប់យករូបភាពបាននឹងល្អ ការចាប់រូបភាពលឿនរហ័ស ការប្រើប្រាស់មុខងារ Autofocus ផ្តល់នូវរូបភាពច្បាស់មិនគួរឱ្យជឿ។