ខណៈពេលដែលទីផ្សារប្រទេសកម្ពុជា កំពុងរីកចម្រើនលើផ្នែកទូរស័ព្ទស្មាតហ្វូន និង ថេប្លេតក្រុមហ៊ុន IMY Trading ដែលជាក្រុមហ៊ុនចែកចាយថេប្លេត និងស្មាតហ្វូននៅកម្ពុជា បាននាំចូលផ្តាច់មុខ នូវថេប្លេត ស៊េរីថ្មីទំនើបៗ លក់ក្នុងតំលៃសមរម្យបំផុត ដែលសមស្របទៅនឹងតម្រូវការរបស់ប្រជននៅកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍។ Myteb ជាម៉ាកសញ្ញាថេប្លេតមួយ របស់ប្រទេសម៉ាឡេស៊ី ដែលក្រុមហ៊ុន IMY Trading បាននាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា វាកំពុងតែបង្កើតនូវភាពល្បីល្បាញទៅលើការបង្កើតថេប្លេត ដែលមានការរចនាយ៉ាងល្អប្រសើរ និងមានតម្លៃសមរម្យ។
លោក សារ៉ាត់ រ៉ៃយ៉ា ដែលជាប្រធានគ្រប់គ្រងផ្នែក លក់និងទីផ្សារ របស់ក្រុមហ៊ុន IMY Trading បានបញ្ជាក់ថា “យើងគឺបានយល់ច្បាស់ថា យើងជាម៉ាកសញ្ញាថ្មីសម្រាប់ទីផ្សារ ហើយប្រជាជនកម្ពុជាកំពុងតែ ស្វែងយល់បន្ថែមអំពីយើង ដូច្នេះហើយ គុណភាព តំលៃ និងសេវាកម្មគឺជា កត្តាមួយ ដែលយើងត្រូវតែពង្រឹង ព្រោះវាជាកត្តាចម្បងដែលអតិថិជនចង់បាន។ ទន្ទឹមនឹងនេះ វាក៏ជាឱកាសមួយដែលយើងអាចអញ្ជើញឲ្យអតិថិជនសាកល្បង និងស្វែងយល់ពីម៉ាកសញ្ញារបស់យើងបន្ថែមទៀត។ ម្យ៉ាងវិញទៀតការបង្កើតទំនាក់ទំនងល្អ ជាមួយអ្នកចែកចាយដុំនិងហាងលក់រាយទូរស័ព្ទដៃ គឺជាគន្លឹះមួយក្នុងការពង្រីកទីផ្សារ”។
Myteb Pro Gold គឺជាថេប្លេតមានអេក្រង់ 9.6 អ៊ីញ ម៉ូដែលថ្មីមួយដែលទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ ច្រើនខ្លាំងគួរសម ដោយសារតែវាលក់ក្នុងតំលៃសមរម្យ ជាមួយនឹងការរចនារូបរាងយ៉ាងស្រស់ស្អាត សំបកស្រោមដោយអាលុយមីញ៉ូមយ៉ាងប្រណិត ថាមពលថ្មកាន់បានយូរ អាចប្រើស៊ីមបានពីរ ព្រមទាំងអ៊ីនធើណិតដើរលឿន។ យ៉ាងណាមិញ Myteb បានសន្យាថា នឹងបន្តរការពង្រឹងគុណភាពផលិតផលបន្លែមទៀត ដើម្បីប្រគួតប្រជែងនៅលើទីផ្សារ ជាមួយដៃរគូរប្រគួតប្រជែងរបស់ខ្លួន៕