ព័ត៌មាន

ស្ងាត់ៗក្រុមហ៊ុន Panasonic ត្រៀមដាក់លក់ថេប្លេតថ្មីរាងតូចដ៏ស្រស់ស្អាត

ចាប់ផ្តើមលេងហ្គេម បើកកម្មវិធីកម្សាន្ត និងកម្មវិធីថ្មីៗជាមួយថេប្លេតដ៏ទំនើបរបស់ក្រុមហ៊ុន Panasonic។ ថេប្លេតនេះរចនាឡើងសម្រាប់អ្នកប្រើប្រាស់គ្រប់វ័យ។ វាជាថេប្លេតធន់មធ្យមមួយងាយស្រួលយកតាមខ្លួន ទៅទីឆ្ងាយ។

ថេប្លេតថ្មីនេះបំពាក់អេក្រង់ទំហំ 7.0 អ៊ីង មានកម្រិតបង្ហាញ 1280 x 800 ភិចសែល។ ថេប្លេតនេះប្រើប្រព័ន្ធដំណើរការ Intel Core m5-6Y57 vPro មានល្បឿន 1.10GHz។  ថេប្លេតនេះភ្ជាប់អង្គចងចាំទំហំ 4 GB និងភ្ជាប់មេម៉ូរ៉ីទំហំ 128GB SSD និងមានកាតក្រាហ្វិកប្រភេទ Intel HD។

image

ថេប្លេតនេះមានកម្រាស់ 18mm និងមានទម្ងន់ 550 ក្រាម បំពាក់មកជាមួយកាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល។ អ្នកថែមទាំងអាចថែមមេម៉ូរ៉ីក្រៅតាមរយៈកាត microSD និងកាត microSIM card slot ជាមួយផត 1x USB 3.0។

ថេប្លេតនេះត្រូវបានរចនាមកដោយប្រើថ្មលីចូមមានថាមពល 3220mAh និងមុខងារ TOUGHPAD FZ-M1F ដែលភ្ជាប់មុខងារ 4G LTE មុខងារ WiFi 802.11ac, Bluetooth 4.1 និង  GPS។ ថេប្លេតនេះប្រើប្រព័ន្ធដំណើរការ Windows 10 Pro 64-bit OS។ ក្រុមហ៊ុន  Panasonic ប្រកាសដាក់លក់ថេប្លេតនេះនៅថ្ងៃទី 20 ខែមេសា ខាងមុខនេះ ប៉ុន្តែក្រុមហ៊ុនមិនទាន់មានប្រកាសតម្លៃនៅឡើយទេ។ 

 

ប្រភព៖ Panasonic