ព័ត៌មាន

បីចំនុច iPhone SE ប្រៀបធៀបជាមួយ Galaxy S7 ខ្លាំងលើសគ្នាប៉ុណ្ណា?

ការបំពាក់

ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple បំពាក់អេក្រង់ទំហំ 4 អ៊ីង ជាមួយអេក្រង់ IPS LCD។ iPhone ថ្មីនាំមកជាមួយគុណភាពបង្ហាញលើអេក្រង់កម្រិត  1136×640 ភិចសែល ដែលមានដង់ស៊ីតេ 326 ppi។ iPhone SE មិនមានមុខងារ 3D Touch នោះទេ។

សម្រាប់ស្មាតហ្វូនរបស់ Samsung វិញ ម៉ូដែល Galaxy S7 ប្រើអេក្រង់ AMOLED ដែលមានទំហំ 5.1 អ៊ីង។ សម្រាប់កម្រិតបង្ហាញរបស់ Galaxy S7 មានទំហំ 2560×1440 ភិចសែល និងដង់ស៊ីតេរូបភាព 577 ppi។

ការរចនា

ក្រុមហ៊ុន Apple បានផ្សព្វផ្សាយ iPhone SE ដើម្បីមកជំនួសដំណែងស្មាតហ្វូនចាស់របស់ខ្លួនម៉ូដែល  iPhone 5s  និង iPhone 5C។ ទោះជាយ៉ាង ស្មាតហ្វូន iPhone SE​ត្រូវបានរចនាមកមានរូបរាងដូចទៅនឹង ស្មាតហ្វូន 5s ដែលផលិតក្នុងឆ្នាំ 2013។ iPhone ជំនាន់ថ្មីមានទំហំ  123.8×58.6×7.6mm  និងមានទំងន់ 113 ក្រាម។ ស្រដៀងគ្នាជាមួយស្មាតហ្វូន  iPhone 5s, SE នោះមានបំពាក់ខ្នងប្រើអាលុយមីញ៉ូមព័ណ៌ខ្មៅ។

រីឯស្មាតហ្វូន Galaxy S7 មានទម្ងន់ត្រឹមតែ 152 ក្រាម និងមានទំហំទាំងបី  142.4×69.6×7.9mm។ ក្រុមហ៊ុន Samsung ប្រើកញ្ចក់អេក្រង់ Corning Gorilla Glass 4  នៅផ្នែកស្រទាប់ខាងក្រោមរបស់ខ្លួន។ លើសពីនេះទៅទៀត ស្មាតហ្វូននេះប្រើស៊ុមអាលុយមីញ៉ូម ធន់នឹងការជ្រាបទឹក។

ទំហំផ្ទុកទិន្ន័យ

 ក្រុមហ៊ុន Apple បង្ហាញទំហំផ្ទុកទិន្ន័យរបស់ខ្លួនមានពីរប្រភេទទំហំ 16GB និង  64 GB។ ប៉ុន្តែម៉ូដែលប្រើទំហំផ្ទុកទិន្ន័យទំហំ 16GB មានមុខងារថតវីដែអូរ​ 4K មិនបានល្អនោះទេ ហើយជាពិសេសល្បឿនរបស់វាក៏យឺតដែរ។  

ចំណែកឯស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung វិញបានផ្តល់ទំហំផ្ទុក 32 GB និង 64 GB។ លក្ខណៈខុសគ្នារវៀង S7 និង  iPhone SE  ត្រង់ទំហំផ្ទុកទិន្ន័យ។ ក្រុមហ៊ុន Samsung បានបន្ថែមសមត្ថភាពផ្ទុកទិន្ន័យរបស់ខ្លួនដល់ទៅទំហំ 200 GB  សម្រាប់ស្មាតហ្វូន Samsung Galaxy S7។ 

imageimage

imageimage

imageimageimage