ព័ត៌មាន

ការបញ្ចូលថាមពលរហ័សបំផុត & របត់ថ្មីនៃការបញ្ចូលថាមពលតាម Wireless នៅលើ Galaxy S7

ស្មាតហ្វូន Galaxy S7 | S7 Edge ទាំងពីរស៊េរីនេះសុទ្ធតែមានថ្មទំហំធំដែលលោកអ្នកអាចធ្វើការទស្សនាវីដអូ ខ្សែភាពយន្ដដែលលោកអ្នកពេញចិត្ត ឬការស្តាប់ចម្រៀងបានរាប់ម៉ោងរហូតដល់ចប់ដោយគ្មានការបារម្ភពីការអស់ថ្មនោះទេ។ ការប្រើប្រាស់នូវ​ CPU & GPU ថ្មីជួយថែរក្សាថាមពលថ្មឱ្យប្រើប្រាស់បានយូរ និងប្រសិទ្ធិភាពខ្លាំងបំផុត។ Galaxy S7 កាន់ថ្មជាមធ្យមបាន 15 ម៉ោង ហើយ S7 Edge កាន់ថ្មបាន 18 ម៉ោង។

 image

បើទោះបីជាវាប្រើប្រាស់ថ្មដែលមានទំហំធំក៏ដោយ ប៉ុន្តែការបញ្ចូលថាមពលគឺលឿនអស្ចារ្យមិនត្រូវការរយៈពេលយូរនោះទេ។ ក្នុងការបញ្ចូលថាមពេលពេញ ទូរស័ព្ទ Galaxy S7 ត្រូវការពេល 90 នាទី ចំនែក S7 Edge ត្រូវការពេល 100 នាទី។

image

វិធីដែលងាយក្នុងការបញ្ចូលថាមពលស្មាតហ្វូនរបស់អ្នកឱ្យកាន់តែងាយស្រួលនោះគឺការបញ្ចូលតាម Wireless ដែលពិតជាលឿន និងរហ័សបំផុត។ 

image