ព័ត៌មាន

Oppo F1 Plus ថាឃើញហើយចង់ទិញប្រើភ្លាមហ្មងស្អាតអស់ទាស់!!!

វា​ Oppo ស៊េរី​ចុង​ក្រោយ​នេះ​ឃើញ​ថា​រូបរាង​ឃើញហើយចង់បានមួយមកប្រើភ្លាម ស្អាតមិនចាញ់ iPhone 6s នោះទេ ហើយមុខងាររបស់វាក៏អាចប្រកួតលើទីផ្សារជាមួយស្មាតហ្វូនខ្លាំងៗផ្សេងៗទៀតបានដែ។

 Oppo F1 Plusមាន​បំពាក់​មុខងារ ថែមទាំងមានការរចនាលេច​ធ្លោ​ជា​ច្រើន​ដូច​ជា​ ​កាមេរ៉ា​​ខាង​មុខ​ទំហំ​១៦MP ​​អាច​ថត​​ Selfie បាន​ច្បាស់​ស្អាត មាន​ RAM ទំហំ​៤GB និង​មាន​មុខងារ​សាក​ថ្ម​​បាន​លឿន​ VOOC Flash Charge ជា​ដើម។ ក្រៅ​ពី​នេះ​ F1 Plus ក៏​មាន​បំពាក់​អេក្រង់​ទំហំ​៥,៥​អ៊ីង ប្រភេទ​ AMOLED, ​ប្រើ​ប្រាស់​បន្ទះ​ Chip ប្រភេទ​ Media Tek Helio P10, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤GB អាច​បន្ថែម​ពី​ក្រៅ​បាន​ និង​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​១៣MP​ ផង​ដែរ។

 

 image

 

ក្រុមហ៊ុន​ Oppo គ្រោង​នឹង​ដាក់​លក់​ទូរសព្ទ​ស៊េរី​ចុង​ក្រោយ​នេះ​នៅ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​ដំបូង​គេ​ បន្ទាប់មកនឹង​ដាក់​លក់​ក្នុង​បណ្ដា​ប្រទេស​នា​ទ្វីប​អាស៊ី, មជ្ឈឹមបូព៌ា​ និង​អាហ្វ្រិក​ខាង​ជើង ៕​​​​​​​​​​

imageimage