ព័ត៌មាន

Panasonic Eluga Arc រចនាមកមានរាងកោង2.5Dបន្តិច ប៉ុន្តែស្អាតមិនចាញ់…

ក្រុ​មហ៊ុន Panasonic បានដាក់បង្ហាញស្មាតហ្វូនស៊េរ៉ី  Eluga របស់ខ្លួនដែលត្រូវបានគេហៅថា Eluga Arc។  វាជាស្មាតហ្វូនដែលរចនាមកមានរាងកោង 2.5D ហើយវាជាលើកដំបូងសម្រាប់ក្រុមហ៊ុន Panasonic ដែលមានស្មាតហ្វូននេះ។

ស្មាតហ្វូនបំពាក់កញ្ចក់  2.5D  មានអេក្រង់ទំហំ 4.7-អ៊ីងប្រភេទ  HD (1280×720 ភិចសែល)។ ប្រព័ន្ធដំណើរការរបស់វា Qualcomm Snapdragon 410  មានល្បឿន  1.2GHz ។ ស្មាតហ្វូននេះភ្ជាប់អង្គចងចាំទំហំ 2GB  និងមេម៉ូរ៉ី 16GB ។  ស្មាតហ្វូននេះថែមទាំងអាចថែមមេម៉ុរ៉ីក្រៅម៉ាស៊ីនបានទំហំ 32GB ។​ កញ្ចក់ 2.5D បំពាក់លើកដំបូងលើស្មាតហ្វូនរបស់ក្រុមហ៊ុន Panasonic  ហើយកាន់តែពិសេសស្មាតហ្វូននេះមានមុខងារស្កែនម្រាមដៃដែលមានតួនាទីដោះសោរស្មាតហ្វូន។ មុខងារស្កែនម្រាមដៃនេះអាចរក្សាទុកម្រាមដៃបាន ០៥ និងអាចលើកទូរស័ព្ទនៅពេលមានការហៅចូល បើកកាមេរ៉ា ឬកម្មវិធីផ្សេងៗ។ សម្រាប់ការភ្ជាប់វិញស្មាតហ្វូននេះប្រើបច្ចេកវិទ្យា
4G/LTE។

ស្មាតហ្វូននេះរចនាមកបំពាក់អេក្រង់ប្រណីត ថែមទាំងមានរាងសមល្មមក្នុងការប្រើប្រាស់ ជាពិសេសវាមានមុខងារជាច្រើនមិនចាញ់ស្មាតហ្វូនល្បីៗរបស់ក្រុមហ៊ុនធំៗនោះទេ។

image