ព័ត៌មាន

MyTeb បង្ហាញ Drone ស៊េរីថ្មី FUAV Seraphi GPS ងាយស្រួលបញ្ជា និងអាចផ្តិតរូបភាពបានច្បាស់បំផុត (វីដេអូ)

ថ្មីៗនេះ ក្រុមហ៊ុន MyTeb បាននាំយកនូវយន្តហោះ Drone ស៊េរីថ្មីដ៏ស្រស់ស្អាត រូបរាងទាក់ទាញជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើបល្អផ្តាច់គេដែលមានឈ្មោះថា FUAV Seraphi GPS Drone ។ យន្តហោះនេះត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់អាចធ្វើការបញ្ជាបានកាន់តែងាយស្រួល ពិសេសការផ្តិតយករូបភាពបានច្បាស់បំផុតមិនថាជាការថតពីលើ ការថតពីចំហៀង ឬការថតពីមុខនោះទេគឺអស្ចារ្យមែនទែន។

image

image

FUAV Seraphi GPS Drone បំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានានូវសុវត្ថិភាពនៅពេលដែលហោះហើរនៅលើអាកាសបានខ្ពស់ និងការបញ្ជាយន្តហោះឡើងឬចុះគឺកាន់តែងាយស្រួលបំផុត។ យន្តហោះ Drone នេះបំពាក់នូវថ្មដែលមានកម្លាំងថាមពលដល់ទៅ 5200mAh ដែលអាចធ្វើការហោះហើរបានរយៈពេល 20 នាទីនៅរយៈចម្ងាយឆ្ងាយដល់ទៅ 1000 ម៉ែត្រ។ វាពិតជាអស្ចារ្យ ឡូយមែនទែន។

image

image

របៀបក្នុងការតម្លើងយន្តហោះ FUAV Seraphi GPS Drone៖

សម្រាប់អបអរឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ យន្តហោះ Drone ដ៏ស្រស់ស្អាតនេះត្រូវបានដាក់លក់នៅក្នុងតម្លៃពិសេសចាប់ពី $249 ឡើងទៅដោយភ្ជាប់ជាមួយនឹងកាមេរ៉ា Full HD 12MP ទំហំអេក្រង់ 5 អ៊ីងសម្រាប់ផ្តិតយករូបភាព និងវីដេអូបានល្អឥតខ្ចោះ ហើយថែមទាំងមានការធានារយៈពេលមួយឆ្នាំផងដែរ។ សម្រាប់ពត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់លេខ 098 398811 ឬអាចឆែកមើលនៅក្នុងទំព័រ Facebook តាមរយៈតំណរ https://www.facebook.com/myteb.malaysia/?fref=ts ៕