ព័ត៌មាន

ថេប្លេតថ្មីរបស់ ក្រុមហ៊ុន Toshiba ត្រៀមបញ្ចេញនៅចុងខែមេសា

ក្រុមហ៊ុន Toshiba បានបង្រីកសមត្ថភាពលើថេប្លេតរបស់ខ្លួនថ្មីមួយទៀត ដែលមានរហ័ស្សនាមថា Tab S80 / A។ Tab S80 / A ត្រូវបានរចនាមកបំពាក់អេក្រង់ទំហំ 10.1 អ៊ីង ប្រើអេក្រង់បង្ហាញ 1920 x 1200 WUXGA ផ្តល់ព័ណ៌ធម្មជាតិស្រស់ស្អាត។

ថេប្លេតនេះ ប្រើប្រព័ន្ធដំណើរការ Intel Atom x5-Z8300 ‘Cherry Trail’ មានល្បឿន 1.44GHz។ ថេបប្លេតនេះនាំមកជាមួយទំហំផ្ទុកទិន្ន័បីទំហំ 32GB/64GB/128GB សម្រាប់ជ្រើសរើស និងមានរ៉េមទំហំពីរប្រភេទ  2GB/4GB  ។

ថេប្លេតនេះភ្ជាប់មកជាមួយកាមេរ៉ាមុខទំហំ 2MP និងកាមេរ៉ាក្រោយទំហំ 8MP មានកាត microSD សម្រាប់ថែមមេម៉ូរ៉ីខាងក្រៅ មានផត micro-USB 2.0 និងផត micro-HDMI output។ ថេបប្លេតនេះកាន់ថ្មបាន ​7 ម៉ោងក្នុងមួយថ្ងៃ ប្រើអង្គប្រតិបត្តការ Windows 10 Pro 64-bit OS ។ ថេបប្លេតនេះនឹងដាក់ចរាចរលើទីផ្សារនៅចុងខែមេសា ប៉ុន្តែក្រុមហ៊ុនមិនទាន់បានប្រកាសតម្លៃលក់នៅឡើយទេ។ 

image