ក្រោយពីសាកល្បងស្មាតហ្វូនជំនាន់មុនរបស់ខ្លួនជាមួយប្រព័ន្ធដំណើរការ Snapdragon 820 បានតែប៉ុន្មានខែមក ក្រុមហ៊ុន LeEco បានចំណាយពេលធ្វើការផលិតស្មាតហ្វូនថ្មីដែលមានសមត្ថភាពកាន់តែពិសេស។
ស្មាតហ្វូនដែលក្រុមហ៊ុននេះកំពុងផលិតនោះនឹងភ្ជាប់រ៉េមទំហំ 3GB និងម៉ូដែលមួយទៀតរ៉េមទំហំ 4GB ប៉ុន្តែម៉ូដែលមួយទៀតដែលមានរ៉េមធំបំផុតរហូតដល់ទៅ 6GB។
ក្រុមហ៊ុនគ្រោងបំពាក់អេក្រង់ទំហំ 5.5 អ៊ីង ប្រភេទ QHD ដូចស្មាតហ្វូនទំនើបបច្ចុប្បន្ន។ ក្រៅពីនេះ ក្រុមហ៊ុននឹងបំពាក់កាមេរ៉ាទំហំ 21 មេហ្គាភិចសែល (ថតវីដេអូរកម្រិត 4K) និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល( អាចថតវីដេអូរកម្រិត QHD ) ភ្ជាប់ថាសផ្ទុកទិន្ន័យទំហំ 64GB។ សម្រាប់ស្មាតហ្វូនមុនប្រើ Snapdragon 820 ប៉ុន្តែសម្រាប់ស្មាតហ្វូននេះប្រើអង្គប្រតិបត្តិការ Android 6.0.1 Marshmallow។
ក្រុមហ៊ុនមិនបានបញ្ជាក់អ្វីលើសពីនេះនោះទេ ប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មលក្ខណៈពិសេសរបស់ស្មាតហ្វូននេះពិតជាខ្លាំង។
ប្រភព៖LeEco
អត្ថបទ៖សម្រួល