ព័ត៌មាន

ក្រុមហ៊ុន Leica នឹងបន្តបេសកកម្មក្រោយសម្រេចលើ P9 ដោយជោគជ័យ

ដំបូង ក្រុមហ៊ុន Leica ដែលមានទីតាំងនៅប្រទេសអាឡឺម៉ង់បានចាប់ដៃគូរជាមួយក្រុមហ៊ុនចិន OEM។ ការចាប់ដៃគូរសហការផលិតនេះបានធ្វើឲ្យការផលិតកាមេរ៉ាទទួលបានគុណភាពខ្ពស់ និងទទួលបានជោគជ័យ។ នៅពេលបច្ចុប្បន្ន ក្រុមហ៊ុនផលិតកាមេរ៉ានឹងពង្រីកវិសាលភាពកាមេរ៉ារបស់ខ្លួនកាន់តែច្រើនលើស្មាតហ្វូនទំនើប។

ជាក់ស្តែងដូចដែលបានធ្វើការបំពាក់ទទួលបានជោគជ័យដោយក្រុមហ៊ុន Leica និងដៃគូរនោះមានលើស្មាតហ្វូន P9 ។  ស្មាតហ្វូន Huawei P9 ត្រូវបានគេបង្ហាញថា មានការផ្លាស់ប្តូរផ្នែកកាមេរ៉ា។ កាមេរ៉ា Huawei P9 ត្រូវបានបំពាក់ដោយប្រើសេនស័រទំហំ 12   មេហ្គាភិចសែលពីរប្រភេទ ជាមួយនឹងកម្រិតស្តង់ដា និងគុណភាពចាប់យករូបភាពចំរុះព័ណ៌តាមបែបធម្មជាតិ។ កាមេរ៉ានេះប្រើថាមពលតិច ប៉ុន្តែទទួលបានកម្រិតរូបភាពច្បាស់។ 

image

image