ព័ត៌មាន

ថេប្លេត របស់ក្រុមហ៊ុន ONKYO ក្រាហ្វិកហ្គេមកាន់តែខ្លាំង

ថេប្លេតថ្មីៗជាច្រើនត្រូវបានផលិត ជាពិសេសមានក្រុមហ៊ុនតូចៗមួយចំនួនមានសមត្ថភាពផលិតថេប្លេតដាក់លក់លើទីផ្សារ ដែលផ្តល់នូវមុខងារ និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។

សម្រាប់ក្រុមហ៊ុន ONKYO ជាក្រុមហ៊ុនអេឡិចត្រូនិចតូចមួយបានវិលមកជាមួយការបង្ហាញថេប្លេត TA2C-74Z8 ។​ លក្ខណៈពិសេសនៃថេប្លេតនេះ គឺមានកម្រាស់10.5mm  និងមានទំងន់ 640  g ងាយស្រួលយកតាមខ្លួន កាន់ប្រើប្រាស់កាន់តែស្និទ្ធ។ ថេប្លេតនេះមានបំពាក់អេក្រង់ទំហំ 10.1 អ៊ីង មានកម្រិតបង្ហាញ1280 x 800 HD LED-backlight។​ វាភ្ជាប់អង្គប្រតិបត្តិការ  Intel Atom x5-Z8300  មានល្បឿន 1.44GHz​។ ថេប្លេតនេះមានភាពងាយស្រួលក្នុងការលេងហ្គេមជាមួយក្រាហ្វិករូបភាព Intel HD  និងភ្ជាប់រ៉េមទំហំ  2GB DDR3 ។

វាជាថេប្លេតដែលត្រូវបានបំពាក់កាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 5 មេហ្គាភិចសែល មានភ្ជាប់ជើងកាត microSD ភ្ជាប់ផត USB 2.0 ​ ផត USB 3.0  និងផត micro-HDMI ដែលមានថ្មប្រើថាមពល 7000mAh។

image

អត្ថបទ៖ ONKYO

សម្រួលដោយ៖ លក្ខិណា