ព័ត៌មាន

ទូរទស្សន៍ Samsung ទទួលបានចំណាត់ថ្នាក់លេខ 1 ក្នុងពិភពលោករយៈពេល១០ឆ្នាំជាប់ៗគ្នា

សាមសុងបានក្លាយជាក្រុមហ៊ុន លេខ 1នៅក្នុងទីផ្សារទូរទស្សន៍ពិភពលោករយៈពេល 10 ឆ្នាំជាប់ៗគ្នា​តាំងពីឆ្នាំ 2006 ហើយលក់បានជាង 427 លានទូរទស្សន៍។​ ឆ្លងកាត់មួយទសវត្សរ៍នៃប្រវត្តិផលិតទូរទស្សន៍មក សាមសុងបានធ្វើសកម្មភាពយ៉ាងច្រើនដូចជាកិច្ចប្រជុំដែលមានភាពប្រថុយប្រថាន ប៉ុន្តែសាមសុងមិនដែល បង្អង់សន្ទុះនៃការពុះពារ និងគំនិតច្នៃប្រឌិតឡើយ។

image

លោក Hyun Suk Kim បាននិយាយថា៖  «ជាងដប់ឆ្នាំមកនេះ ការលក់ និងអត្រានៃការបង្កើតថ្មី នៃទូរទស្សន៍ របស់យើងទទួលបានភាពជោគជ័យ ហើយវាកើតចេញពីក្តីប្រាថ្នារបស់យើង ដែលចង់ផ្តល់ជូនអតិថិជននូវ បច្ចេកវិទ្យា និងសេវាកម្មដ៏ល្អបំផុតរបស់យើង។ ដូចដែលយើងបានផ្លាស់ប្តូរទៅក្នុងសម័យថ្មី បទពិសោធថ្មី របស់ ទូរទស្សន៍ គឺការជក់ចិត្តទៅនឹងរូបភាពដ៏ច្បាស់ល្អដូចធម្មជាតិ ដែលមិនធ្លាប់មាន។  យើងនឹងមិនបាត់បង់នូវ ចក្ខុវិស័យនៃតម្លៃ និង ការយល់ដឹងរបស់អ្នកប្រើប្រាស់ដែលជួយឲ្យយើងទទួលបានភាពយូអង្វែងនៅក្នុងទីផ្សារ ឈានមុខគេ។

image

នៅក្នុងថ្ងៃសម្ពោធនៅក្នុងឆ្នាំ 2006 ទូរទស្សន៍ R7 (‘Bordeaux’) លក់បាន3លានគ្រឿង និងតាមពីក្រោយ ដោយទូរទស្សន៍​  ToC​ TV ដែលជាទូរទស្សន៍ប្រភេទ Full HD 3D ដែលមានអេក្រង់ 3D​ ដំបូងគេ របស់ពិភពលោក សម្រាប់ការផ្តោតនៅថ្ងៃនេះទៅលើទូរទស្សន៍អេក្រង់កោង UHD​ សាមសុងបានបង្កើត ផលិតផលដែលបានគ្រោងទុកមុនយ៉ាងជោគជ័យ ហើយយល់និងបំពេញតម្រូវការរបស់អតិថិជន។ ចំណុចដៅ នៃឧស្សាហកម្មរួមទាំងការបង្កើតទូរទស្សន៍ដែលមានរាងស្តើងនៅក្នុងពិភពលោក គឺត្រឹមតែ29.9mmនៅក្នុងឆ្នាំ 2009 ទូរទស្សន៍ UHD TV ដែលមានទំហំ 110 អ៊ីញ ដែលធំជាងគេក្នុងពិភពលោកនៅក្នុងឆ្នាំ 2013 និងទូរទស្សន៍ UHD TV អេក្រង់កោងដែលមានទំហំ 105 អ៊ីញ នៅក្នុងឆ្នាំ2014។

image

លទ្ធផលនៃការបន្តស្វែងរកមធ្យោបាយដែលកាន់តែប្រសើរសម្រាប់ការទស្សនា smart TVs បានក្លាយជា ឧបករណ៍ដ៏សំខាន់នៅក្នុងផ្ទះនៅលើពិភពលោក។ នៅឆ្នាំ 2010 សាមសុងបានបើក TV application store​ មុនគេក្នុងពិភពលោក​និងបានអនុម័ត smart TV user interface​ ហើយចំពោះ Smart Hub នៅក្នុងឆ្នាំ 2011។ តាំងពីពេលនោះមកក្រុមហ៊ុនបានបង្ហាញបច្ចេកវិទ្យាស្គាល់សំលេង កាយវិការ និង មុខ​ ព្រមទាំងបញ្ចូល ប្រព័ន្ធប្រតិបតិ្តការ Tizen ដើម្បីធ្វើឲ្យប្រសើរឡើង​នូវការប្រើប្រាស់ និងការតភ្ជាប់ដោយប្រើអព្ភន្តរញ្ញាណ។

image

ទូរទស្សន៍ឆ្លាតវៃសេ៊រី 2016 របស់សាមសុងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកនិងភ្ជាប់ទៅ នឹងមាតិកានិងសេវាដែលពួកគេចូលចិត្តពីទូរទស្សន៍និងខ្សែភាពយន្តទៅហ្គេមនិងកម្មវិធីព័ត៌មានដែលទាំងអស់នេះនៅកន្លែងតែមួយ។ The Samsung Smart Control ដែលនៅដាច់ដោយឡែក​ ត្រូវបានប្រើជាកន្លែង បញ្ជាតែមួយ ទៅកាន់ឧបករណ៍ទាំងអស់ដែលតភ្ជាប់ទៅនឹង Samsung Smart TV ហើយលុបបំបាត់ ភាពស៊ាំញ៉ាំច្រើននៃការបញ្ជា។ ការបំពាក់នូវបច្ចេកវិទ្យា loT hub ទូរទស្សន៍ SUHD TV ស៊េរី 2016 ក៏អាចភ្ជាប់ និងបញ្ជាឧបករណ៍ដែលអាចប្រើបានជាមួយគ្នាជាង 200 នៃ SmartThings​ មិនថាឧបករណ៍ មួយណាដែលត្រូវរោទ៍ ចាក់សោរ ឬ បិទភ្លើង ទាំងអស់ពីទូរទស្សន៍។

នៅឆ្នាំ2015 ជាពេលដែលទូរទស្សន៍ SUHD ត្រូវបានសម្ពោធ វាបានក្លាយជាកត្តាដ៏សំខាន់ក្នុងការសម្រេច គោលដៅ​ជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារក្នុងរយៈពេល10ឆ្នាំនេះ នៅក្នុងការបង្កើនចង្វាក់ផលិតកម្មរបស់ម៉ាក យីហោ។ ប្រជាប្រិយភាពនៃលំដាប់ទូរទស្សន៍ដែលល្អជាងគេនេះ អាចត្រូវបានកំណត់ដោយការផ្តល់ឲ្យនូវ គុណភាពរូបភាពដ៏ល្អបំផុតរបស់ទូរទស្សន៍ SUHD ការរចនា និងទាក់ទងទៅនឹងបទពិសោធរបស់អ្នកប្រើប្រាស់ ដែលជួយឲ្យអ្នកប្រើប្រាស់រីករាយជាមួយនឹងទូរទស្សន៍នៅគ្រប់ស្ថានភាពទាំងអស់។

នៅក្នុងកម្មវិធីពិព័ណ៌គ្រឿងអេឡិចត្រូនិចឆ្នាំ2016 សាមសុងបានប្រកាសទូរទស្សន៍ SUHD ថ្មីបំផុតជាមួយនឹង បច្ចេកវិទ្យា​ Quantum dot display ដោយមិនប្រើប្រាស់កាតមីញ៉ូម និងប្រើប្រាស់បច្ចេកវិទ្យា​​ Quantum dot​​ ចំនួន 10 បន្ទះ។ Quantum dot គឺជាឧបករណ៍បង្ហាញរូបភាពជំនាន់ក្រោយដែលប្រើភាគតូចល្អិត ដើម្បីបញ្ចេញពន្លឺដែលភ្លឺខ្លាំង បណ្តុំពណ៌ដែលធំ និងប្រភេទតំណាងពណ៌ដ៏ច្បាស់បំផុត នៃឧបករណ៍បង្ហាញ។

ការកំណត់ឆ្នាំ 2016 ជាចំណុចចាប់ផ្តើមសម្រាប់ទសវត្សរ៍ បន្ទាប់ក្រុមហ៊ុនដែលឈានមុខគេ សាមសុងនឹងបន្ត ជម្រុញការកំណត់គោលដៅនេះ ដើម្បីបង្ហាញថាហេតុអ្វីបានជាក្រុមហ៊ុននៅតែជាក្រុមហ៊ុនដែលឈានមុខគេ និងអ្វីដែលជាសមត្ថភាពពិតរបស់ទូរទស្សន៍របស់សាមសុង។

 

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://news.samsung.com/global/video-samsung-tv-throughout-the-past-ten-years-history-of-challenge-and-creativity