ព័ត៌មាន

សាមសុងបានរកឃើញអ្នកឈ្នះការប្រកួតងូតទឹកជាមួយសាមសុង Galaxy S7 ហើយ

បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញរយៈពេលជាងមួយខែមក ពេលនេះសាមសុងអាចរកឃើញអ្នកឈ្នះក្នុងកម្មវិធី ប្រកួតថតរូបងូតទឹកជាមួយទូរស័ព្ទសាមសុង Galaxy S7 edge ឬក៏ S7 ដែលជាទូរស័ព្ទអាចការពារការជ្រាបទឹក បានរយៈពេល30 នាទី ឬក៏ជម្រៅ1មែត្រកន្លះ។

លោក ហុង កិត្យា ជាបេក្ខជនដែលទទួលបានការគាំទ្ររហូតដល់ទៅជាង៥ពាន់ក្នុងរយៈពេលជាងមូយខែប៉ុណ្ណេាះ។ 

image

លោក ហុង កិត្យា បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយបំផុតដែលបានទទួលរង្វាន់ទូរស័ព្ទសាមសុងGalaxy S7 edge ពីការប្រកួតមួយនេះ។ សាមសុង Galaxy S7 edge ពិតជាឡូយមែន អាចការពារការជ្រាបទឹកពិតប្រាក។»

image

នៅក្នុងកម្មវិធីប្រកួតនេះតម្រូវឲ្យបេក្ខជនថតរូប selfie ពេលងូតទឹកដោយកាន់ទូរស័ព្ទសាមសុង Galaxy S7 edgeឬក៏ S7 ហើយផូសក្នុងហ្វេសបុក ។ បេក្ខជនដែលទទួលបានចំនួនចូលចិត្ត (Like) ច្រើនជាងគេគឺជាអ្នកឈ្នះ។

image

បើយោងតាមក្រុមហ៊ុនសាមសុងបានឲ្យដឹងថា ភាពជោគជ័យរបស់សាមសុង Galaxy S7 edge និង Galaxy S7   បានជួយឲ្យចំណូលរបស់សាមសុងទូទាំងពិភពលោកនៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ2016 កើនឡើងរហូតដល់ទៅ ៥,៧ ភាគរយ ហើយប្រាក់ចំណេញកើនរហូតដល់ទៅ 12 ភាគរយ។

image

សាមសុង Galaxy S7 edge និង Galaxy S7   សាកថ្មបានលឿន ទេាះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះ ទៀត វាមានកន្លែងដាក់សុីមពីរ  ហើយអ្នកអាចបន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB ពេលដែលប្រើ សីុម តែមួយ។

រាល់ការជាវទូរស័ព្ទសាមសុង Galaxy S7 edge ឬ S7 អតិថិជននឹងទទួលបានភ្លាមនូវសុីមកាត Cellcard ដែលមានទឹកប្រាក់ 360 ដុល្លាអាមេរិច ព្រមទាំងអាចប្រើអុីនធឺណែត 3GB ថែមទៀត។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com