ព័ត៌មាន

NVIDIA បង្ហាញនូវ GeForce GTX 1080 បំពាក់បច្ចេកវិទ្យាថ្មី ANSEL ល្អផ្តាច់គេសម្រាប់ការលេងហ្គេម

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះបានបង្ហាញនូវស្នាដៃបច្ចេកវិទ្យាថ្មីចុងក្រោយដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតមួយទៀតដែលឃើញហើយសឹងតែមិនគួរឱ្យជឿ ដែលមានឈ្មោះថា “GeForce GTX 1080” សម្រាប់ជំនួយទៅលើបច្ចេកវិទ្យា VR ដែលល្អបំផុតសម្រាប់ការលេងហ្គេមដែលមើលទៅគឺពិតៗ។

image

GeForce GTX 1080 ត្រូវបានកែប្រែរូបរាងថ្មីប្លែកទាក់ទាញ សំឡេងកាន់តែរងំរណ្តំចិត្ត សមត្ថភាពខ្លាំងលើសជំនាន់មុនៗ និងបច្ចេកវិទ្យាសម្រាប់ VR ដែលអស្ចារ្យជាទីបំផុត។ លក្ខណៈពិសេសរបស់ GPU នេះគឺបានប្រើប្រាស់នូវបច្ចេកវិទ្យា Ansel Free Camera សម្រាប់ពង្រឹងទៅលើ EXR Exposer & Effect ដែលធ្វើឱ្យរូបភាពហ្គេមដែលលោកអ្នកកំពុងតែលេងទទួលបាន Super Resolution រហូតទៅដល់ 6K ដែលធ្វើឱ្យលោកអ្នកអាចធ្វើការពង្រីកទៅលើផ្នែកល្អិតណាមួយបានច្បាស់បំផុតនៅក្នុងហ្គេមដោយមិនមានបែក Noise ឬព្រាកនោះទេ។

image

តើអ្វីទៅជាបច្ចេកវិទ្យា ANSEL?

 image

បច្ចុប្បន្ននេះ ការលេងហ្គេមបានក្លាយទៅជាទម្រង់ថ្មីមួយទៀតនៃការកម្សាន្តដ៏ពេញនិយមបំផុត។ ហ្គេមដែលមានក្រាហ្វិកស្រស់ស្អាតជាច្រើនដូចជា Duncan Harris, James Pollock និង Joshua Taylor សុទ្ធតែជាហ្គេមដែលល្បីល្បាញជាមួយនឹងរូបភាពស្រស់ស្អាតដែលលោកអ្នកចង់ធ្វើការ Screenshots ទស្សនីយភាពដ៏អស្ចារ្យទាក់ទាញនោះ។

 image

បើសិនជាធ្វើការប្រៀបធៀបជាមួយនឹងរូបភាពដែលថតនៅក្នុងពិភពជាក់ស្តែង យើងអាចសង្កេតឃើញថារូបភាពដែលកំណត់នៅក្នុងហ្គេមភ្ជាប់ជាមួយនឹង Tools សម្រាប់ធ្វើការកំណត់បានផ្នែកសំខាន់មួយចំនួនផងដែរ។

ជាមួយនឹងបច្ចេកវិទ្យាថ្មីមួយនេះ លោកអ្នកអាចធ្វើការ Shot បាននៅត្រង់មុំណាមួយដែលលោកអ្នកពេញចិត្ត ដែលលោកអ្នកអាចធ្វើការកំណត់នូវកម្រិត Resolution បានធំបំផុតជាមួយនឹងពណ៌កូល័រដ៏អស្ចារ្យថែមទៀតផង។ សម្រាប់ Tools នៅក្នុងហ្គេមនេះ លោកអ្នកអាចធ្វើការ Capture នូវរូបភាពជាប្រភេទ RAW Image ជាមួយនឹងកម្រិតគុណភាពច្បាស់បំផុតគ្មានគូប្រៀប។

Ansel ត្រូវបានអភិវឌ្ឍន៍ឡើងដើម្បីផ្តល់ឱ្យលោកអ្នកនូវ Tools មួយដ៏ងាយស្រួលសម្រាប់ធ្វើការថតយករូបភាពដ៏ស្រស់ស្អាតនៅក្នុងហ្គេមដែលលោកអ្នកកំពុងតែលេងយ៉ាងជក់ចិត្តនេះ។ វាអនុញ្ញាតឱ្យលោកអ្នកធ្វើការថតយកមុំបានរហូតទៅដល់ 360 ដឺក្រេថែមទៀត។

ការចាប់យករូបភាពបានគ្រប់ជ្រុង ការបន្ថែមនូវ Filters ក៏ដូចជាការថតរូប HDR Images ដែលមានកម្រិតគុណភាពច្បាស់បំផុត ហើយថែករំលែកវាទៅកាន់ស្មាតហ្វូន កុំព្យូទ័រ ឬ VR Headsets បានកាន់តែងាយស្រួល។

លក្ខណៈសំខាន់ៗរបស់បច្ចេកវិទ្យា Ansel៖

  • Free Camera – ការថតរូបភាពបានគ្រប់មុំ គ្រប់ជ្រុង គ្រប់ទីកន្លែង

  • Post-Process Filters – ការកែប្រែនូវការទស្សនា និង Mood មួយចំនួននៅក្នុងហ្គេម

  • EXR Capture – ការថតរូបភាពចេញពីហ្គេមនៅក្នុងកម្រិតកូល័រស្រស់ស្អាត HDR Images

  • Super Resolution – ការថតរូបភាពលក្ខណៈ Detail បានច្បាស់បំផុតទោះបីវាតូចយ៉ាងណាក៏ដោយ

  • 360 Capture – ការថតរូបភាពនៅក្នុងប្រភេទ Panorama នៅក្នុង Mono ឬ Stereo

អ្វីទៅជា Free Camera?

លោកអ្នកអាចធ្វើការថតរូបនៅត្រង់ទីតាំងមុំណាមួយក៏បានដែលពេញចិត្ត។ ត្រង់កន្លែងណាដែលទាក់ទាញ អ្នកអាចធ្វើការ Capture បានយ៉ាងស្អាតបំផុត។

 image

អ្វីទៅជា Post Process Filters?

ពេលនេះលោកអ្នកអាចធ្វើការកែប្រែទម្រង់នៃការមើលនឹងលក្ខណៈពណ៌កូល័ររបស់រូបភាពតាមចិត្តចង់យ៉ាងប្លែកភ្នែក និងទាក់ទាញបំផុត។

 image

អ្វីទៅជា Super Resolution?

ការ Capture នូវរូបភាពនៅក្នុងកម្រិតគុណភាពច្បាស់បំផុតដែលលោកអ្នកអាចធ្វើការ View នូវគ្រប់ជ្រុងបានច្បាស់បំផុត ហើយអ្នកអាចមើលនូវ Detailed នៃរូបភាពបានយ៉ាងល្អ។ ការ Capture រូបភាពអាចមានទំហំរហូតទៅដល់ 8GB ឬ 32 ដងនៃកម្រិត Game Resolution ។

 image

តើអ្វីទៅជា EXR Capture?

EXR គឺជា File Format រូបភាពដែលត្រូវបានបង្កើតឡើងដោយ Industrial Light និង Magic ដែលផ្តល់នូវកម្រិតរូបភាពច្បាស់ខ្ពស់បំផុត។ ការថត Capture រូបភាពច្បាស់នៅក្នុង Format នេះជួយឱ្យពណ៌កូល័រកាន់តែអស្ចារ្យ ពន្លឺដ៏ទាក់ទាញ ដោយមិនមានភាពយឺតគាំងនោះទេ។

 image

នៅខាងឆ្វេង ការ Screenshot រូបភាពនៅក្នុងទម្រង់ EXR Format ហើយនៅខាងស្តាំគឺជាការ Screenshot នៅក្នុងទម្រង់ HDR ។

អ្វីទៅជា 360 Capture?

អ្នកអាចធ្វើការ Capture នៅត្រង់ទស្សនីយភាពត្រង់កន្លែងណាមួយនៅក្នុងហ្គេមជាមួយនឹងកម្រិតមុំរហូតទៅដល់ 360 ដឺក្រេ ហើយនឹងធ្វើការបើកមើលនៅលើស្មាតហ្វូន កុំព្យូទ័រ ឬ VR Headset ជាដើម។

 image

តើបច្ចេកវិទ្យា ANSEL អាចលេងនៅលើហ្គេមអ្វីបានខ្លះ?

ការរកឃើញនូវបច្ចេកវិទ្យា ANSEL នេះអាចដាក់ដំណើរការបាននៅលើហ្គេមធំៗជាច្រើនដូចជាហ្គេម The Witcher 3: Wild Hunt, ហ្គេម Epic Games&#039 Fortnite, ហ្គេម Paragon & Unreal Tournament, ហ្គេម Cyan Worlds&#039 Obduction, ហ្គេម Thekla’s The Witness, ហ្គេម Boss Key Productions’ Lawbreakers, ហ្គេម Ubisoft’s Tom Clancy’s The Division និងហ្គេម No Man’s Sky របស់ Hello Games។

 image