ព័ត៌មាន

Leagoo Alfa 1 3G Phablet រូបរាងស្រស់ស្អាត ទាក់ទាញចិត្ត សមត្ថភាពខ្លាំងលើសពីការរំពឹងទុក!

នាពេលបច្ចុប្បន្ន ទីផ្សារស្មាតហ្វូននៅក្នុងពិភពលោកកំពុងតែកើនឡើងយ៉ាងខ្លាំងដែលយើងមិនអាចនឹកស្មានដល់ ជាពិសេសស្មាតហ្វូនស៊េរីថ្មីៗជាច្រើនបានកំពុងតែបង្ហាញខ្លួន និងចរាចរណ៍ដនៅលើទីផ្សារជារៀងរាល់ថ្ងៃដើម្បីប្រកួតប្រជែងគ្នា។ ក្នុងនោះក៏មានស្មាតហ្វូន Leagoo Alfa 1 3G Phablet ផងដែរដែលក្រុមហ៊ុន​ Leagoo ទើបតែនាំចូល និងជាស្មាតហ្វូនដែលមានរូបរាងស្រស់ស្អាត ទាក់ទាញចិត្ត និងកាលីបទាន់សម័យបំផុត។

image

បើមើលពីមុខស្មាតហ្វូននេះពិតជាឡូយអស្ចារ្យ គួរឱ្យចង់ប្រើប្រាស់ ហើយបើមើលពីខាងក្រោយវិញនោះវាមានរាងកោងបន្តិចប៉ុន្តែពណ៌គឺស្រស់ស្អាតបំផុត។ ជាមួយនឹងតួខ្លួនស្រោបដោយសម្បកអាលុយមីញ៉ូមអាចជួយការពារស្មាតហ្វូននេះពីការប៉ះទង្គិច ឬធ្លាក់ជាយថហេតុបានយ៉ាងមានប្រសិទ្ធិភាពបំផុត។ ពណ៌កូល័ររបស់វារឹតតែទាក់ទាញចិត្តបន្ថែមទៀត។ ផ្នែក Hardware របស់វាផលិតឡើងដោយ Zeus ដែលធ្វើឱ្យប្រព័ន្ធដំណើរការរបស់វាខ្លាំង។

image

Leagoo Alfa 1 មានកម្រាស់ 7.9 mm ជាមួយនឹងទម្ងន់ត្រឹមតែ 112 g ស្រាលល្មមកាន់តែម្តង។ វាមានអេក្រង់ទំហំ 5.5 អ៊ីង HD IPS កម្រិតភាពច្បាស់ 1280 x 720 ភិចសែល (267PPI) ដែលផ្នែកខាងក្រោយនៅលើសម្បកមានចំនុចតូចៗដែលបង្កើតបានជាផ្ទៃគ្រើមយ៉ាងស្រស់ស្អាត។ Alfa 1 ភ្ជាប់ជាមួយនឹងប៊ូតុង Power, Volume, OTG និង Headphone Ports ផងដែរ។

image

ចំពោះផ្នែកកាមេរ៉ាវិញ Leagoo Alfa 1 3G បំពាក់នូវ Sony Camera ទំហំដល់ទៅ 13.0 MP សម្រាប់ធ្វើការថតយករូបភាពបានច្បាស់បំផុតព្រោះវាភ្ជាប់ជាមួយនឹងមុខងារ auto-focus និង Face Detection Technology ថែមទៀត។ ចំនែកកាមេរ៉ាខាងមុខវិញក៏មិនធម្មតាដែរព្រោះវាមានទំហំដល់ទៅ 5MP សម្រាប់ការថតរូប Selfie បានយ៉ាងល្អបំផុតទោះបីជាកន្លែងនោះមានពន្លឺតិចក៏ដោយ។

image

Alfa 1 ប្រើប្រាស់នូវ Cortex A7 Processor ដែលមានល្បឿន 1.3GHz អង្គចងចាំទំហំ 2GB អង្គផ្ទុកទិន្នន័យទំហំ 16GB ហើយលោកអ្នកអាចធ្វើការបន្ថែមនូវ Memory Card បានទំហំ 64GB បន្ថែមទៀត។ លើសពីនេះទៀត វាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop OS ដែលធ្វើឱ្យវាអាចទ្រទ្រង់នូវកម្មវិធីថ្មីៗឡូយៗជាច្រើន។ បើនិយាយពីថ្មវិញវាមានទំហំខ្លាំងដល់ទៅ 3,000 mAh ដែលធ្វើឱ្យលោកអ្នកអាចធ្វើការងារជាច្រើនតាមតម្រូវការពេញមួយថ្ងៃ។

image

លក្ខណៈពិសេសរបស់ Leagoo Alfa 1 3G Phablet មានដូចជា៖

  • CPU: MTK6580 Quad Core 1.3GHz

  • RAM: 2GB RAM

  • ROM: 16GB

  • External memory: SD Card Up to 64GB

  • Screen size: 5.5 inch

  • Screen resolution: 1280×720 IPS Screen with 267 PPI.

  • OS: Android 5.1 (Lollipop)

  • Back camera: 13.0MP Sony camera, Auto-Focus, Flashlight

  • Front camera: 5.0MP

  • Battery Capacity: 3000mAh

  • Wireless Connectivity: GPS, 3G, GSM, Bluetooth, WiFi

  • WiFi: 802.11a/b/g/n/a wireless internet

  • I/O Interface: TF/Micro SD Card Slot, Mini USB Slot, 3.5mm Audio Out Port

  • Additional Features: MP3, MP4, OTG, Gravity Sensing, Browser

  • Network: 2G: GSM 850/900/1800/1900MHz

    3G: WCDMA 850/1900/2100MHz