ថ្មីៗនេះសាមសុងបានចេញទូទឹកកកទ្វារពីរម៉ូដែល Twin Cooling Plus ដែលមានភាពបត់បែន និងថាមពល ខ្ពស់។ ខាងក្រោមនេះគឺជាហេតុផលដែលធ្វើឲ្យអតិថិជនពេញចិត្តនឹងទូទឹកកកស៊េរីថ្មីរបស់សាមសុង៖
អាចរក្សាអាហារឲ្យនៅស្រស់រយៈពេលយូរ
Samsung Twin Cooling Plus ធានាថាកម្រិតសីតុណ្ហភាព និងសំណើមបានរហូតដល់ទៅ 70% ដែលរក្សា បាននូវភាពស្រស់ពេញទូទឹកកក ដូច្នេះបើទោះបីជាអាហាររបស់អ្នកនៅកន្លែងណាក៏ដោយក៏វានៅតែស្រស់។
គ្មានក្លិនលាយឡំគ្នានៅក្នុងទូទឹកក
ទូទឹកកកធម្មតាមានប្រព័ន្ធត្រជាក់តែមួយសម្រាប់ទូទឹកកកទាំងមូល។ ប្រព័ន្ធ Twin Cooling Plus បែងចែកលំហូរ ខ្យល់សម្រាប់កន្លែងត្រជាក់ និងកន្លែងកក។ វាមានប្រព័ន្ធការពារក្លិនពី កន្លែងកកកុំឲ្យទៅកន្លែងត្រជាក់និង ការពារក្លិនពីកន្លែងត្រជាក់កុំឲ្យទៅកន្លែងកក។ ដូច្នេះអ្នកអាចទុកអាហារនៅគ្រប់កន្លែងដោយរក្សាបាននូវរស ជាតិដើមទាំងស្រុង។
រក្សាភាពត្រជាក់រហូតដល់ទៅ12ម៉ោងក្នុងករណីភ្លើងដាច់
គ្មានអ្វីតក់ស្លុតជាងពេលមានអាហារត្រៀមទុកជាច្រើននៅក្នុងទូទឹកកក ហើយដាច់ភ្លើងនោះទេ ។ ការច្នៃប្រឌិត ថ្មីរបស់សាមសុង គឺរចនាមកដើម្បីពន្យាសីតុណ្ហភាពនៅពេលដែលភ្លើងដាច់ហើយនៅតែរក្សាភាពត្រជាក់បាន រហូតដល់12ម៉ោង នៅក្នុងផ្នែក Cool Pack។
ប្រើប្រាស់ភ្លើងតិច
បច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាព ត្រជាក់។ វាចំណាយថាមពលតិចកាត់បន្ថយកម្រិតសំឡេងរំខាន និងធានាដំណើរការបានយូរ។
មុខងារបំលែងដ៏វ័យឆ្លាត
លក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះ គឺអ្នកអាចបំលែងកន្លែងកកឲ្យទៅជាត្រជាក់ដោយគ្រាន់តែ ចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះ ងាយស្រួលសម្រាប់ពេលដែលអ្នកត្រូវការកន្លែងបន្ថែមដើម្បីដាក់ អាហារឲ្យបានច្រើននៅក្នុងឱកាសពិសេសណាមួយ។ វាបំពាក់ដោយមុខងារប្រាំយ៉ាងដែលអ្នកអាចជ្រើសរើស បានតាមតម្រូវការ។
ជម្រើសថាមពលត្រជាក់និងថាមពលបង្កក
ជាថ្មីម្តងទៀត គ្រាន់តែចុចទៅលើប៊ូតុងមួយ ទូទឹកកកនេះនឹងអាចចែកចាយខ្យល់ត្រជាក់ឲ្យកកលឿន ឬគ្រាន់ តែត្រជាក់ល្មម។ ថាមពលត្រជាក់លឿនធ្វើឲ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ភ្ញៀវដែលមកលេងផ្ទះរបស់អ្នក ដោយមិនបានប្រាប់មុន ខណៈពេលដែលថាមពល បង្កកអាចផលិតទឹកកកបានយ៉ាងអស្ចារ្យ។
Samsung Twin Cooling Plus មានលក់នៅគ្រប់ហាងគ្រឿងអេឡិចត្រូនិចទូទាំងប្រទេសកម្ពុជា។
Reference: http://www.lipstiq.com/2016/119139/6-reasons-the-samsung-twin-cooling-plus-fridge-is-super-cool
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំមុខគេផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។
ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com។