NVIDIA ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយនៅលើពិភពលោកដែលទទួលបានកេរ្តឈ្មោះល្បីល្បាញយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិដែលមានគោលដៅផលិតនូវ GPU ដែលមានសមត្ថភាពខ្លាំងបំផុតសម្រាប់គ្រប់វិស័យ ពិសេសគឺបច្ចេកវិទ្យា VR (Virtual Reality), AI (Artificial Intelligence), PR (Professional Virtualization) និងបច្ចេកវិទ្យាទំនើបបំពាក់នៅលើរថយន្ត។
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះបានបង្ហាញនូវស្នាដៃបច្ចេកវិទ្យាថ្មីចុងក្រោយដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតមួយទៀតដែលឃើញហើយសឹងតែមិនគួរឱ្យជឿ ដែលមានឈ្មោះថា “GeForce GTX 1080” សម្រាប់ជំនួយទៅលើបច្ចេកវិទ្យា VR ដែលល្អបំផុតសម្រាប់ការលេងហ្គេមដែលមើលទៅគឺពិតៗ។
វីដេអូ៖
ការធ្វើបទបង្ហាញនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Swissotel Le Concorde ទីក្រុងបាំងកក ប្រទេសថៃ នៅថ្ងៃទី 20 ខែឧសភា ឆ្នាំ 2016 ដែលមានការចូលរួមពីអ្នកសារព័ត៌មានមកពីស្ថាប័ននៃបណ្តាប្រទេសជាច្រើនដូចជា ប្រទេសសឹង្ហបុរី ប្រទេសកម្ពុជា (ទស្សនាវដ្តីទីក្រុងព័ត៌មានវិទ្យា) ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសជប៉ុន ប្រទេសភូមា ប្រទេសឥណ្ឌា និងជាច្រើនទៀត។
ការធ្វើបទបង្ហាញគឺបកស្រាយដោយលោក ចន ជីឡូលី (John Gillooly) ដែលជាប្រធានគ្រប់គ្រងផ្នែកទីផ្សារ និងបច្ចេកទេស (Technical Product Marketing Manager) និងលោក នីគ ស្តែម (Nick Stam) ដែលគ្រប់គ្រងផ្នែកបច្ចេកវិទ្យាទីផ្សារ (Tech Marketing) ។ ជាពិសេស បន្ទាប់ពីធ្វើបទបង្ហាញរួច អ្នកសារព័ត៌មានមួយចំនួនក៏បានធ្វើការសាកល្បងជាមួយនឹងល្បឿនដ៏ខ្លាំងរបស់ GeForce GTX 1080 ឃើញថាពិតជាអស្ចារ្យពិតប្រាកដមែន។
GeForce GTX 1080 ត្រូវបានកែប្រែរូបរាងថ្មីប្លែកទាក់ទាញ សំឡេងកាន់តែរងំរណ្តំចិត្ត សមត្ថភាពខ្លាំងលើសជំនាន់មុនៗ និងបច្ចេកវិទ្យាសម្រាប់ VR ដែលអស្ចារ្យជាទីបំផុត។ លក្ខណៈពិសេសរបស់ GPU នេះគឺបានប្រើប្រាស់នូវបច្ចេកវិទ្យា Ansel Free Camera សម្រាប់ពង្រឹងទៅលើ EXR Exposer & Effect ដែលធ្វើឱ្យរូបភាពហ្គេមដែលលោកអ្នកកំពុងតែលេងទទួលបាន Super Resolution រហូតទៅដល់ 6K ដែលធ្វើឱ្យលោកអ្នកអាចធ្វើការពង្រីកទៅលើផ្នែកល្អិតណាមួយបានច្បាស់បំផុតនៅក្នុងហ្គេមដោយមិនមានបែក Noise ឬព្រាកនោះទេ៕
ការរកឃើញនូវបច្ចេកវិទ្យា ANSEL នេះអាចដាក់ដំណើរការបាននៅលើហ្គេមធំៗជាច្រើនដូចជាហ្គេម The Witcher 3: Wild Hunt, ហ្គេម Epic Games' Fortnite, ហ្គេម Paragon & Unreal Tournament, ហ្គេម Cyan Worlds' Obduction, ហ្គេម Thekla’s The Witness, ហ្គេម Boss Key Productions’ Lawbreakers, ហ្គេម Ubisoft’s Tom Clancy’s The Division និងហ្គេម No Man’s Sky របស់ Hello Games។