ព័ត៌មាន

កាមេរ៉ាភ្លោះអីតែ iPhone!!! Samsung Galaxy Note 7 ក៏គ្រោងបង្ហាញខ្លួនជាមួយនឹងកាមេរ៉ាភ្លោះដែរ

ត្រកូលថ្មីមួយទៀតរបស់ Galaxy Note នោះគឺ Samsung Galaxy Note 7 ដែលពេលនេះត្រូវបានសារពត៌មានជាច្រើនកំពុងតែចាប់អារម្មណ៍ហើយលឺដំណឹងថាវានឹងបង្ហាញខ្លួននៅក្នុងខែឧសភា ខាងមុខនេះ។ អ្វីដែលកាន់តែប្លែកទៀតនោះសម្រាប់ម៉ូដែលនេះ គឺវាបានកែប្រែទៅជាប្រើប្រាស់កាមេរ៉ាភ្លោះដែលមានភាពស្រស់ស្អាត និងទាក់ទាញជាទីបំផុត។

image

រូបភាពរបស់ Galaxy Note 7 ត្រូវបានបង្ហោះចែកចាយនៅលើអ៊ីនធើណិត ហើយវាពិតជាទាក់ទាញ និងគួរឱ្យចង់ប្រើប្រាស់បំផុត។ តាមប្រភពពី Samsung Electro-Mechanics (Semco) បានបញ្ជាក់ថា Samsung នឹងបង្ហាញនូវ Galaxy Note ដល់ទៅពីរស៊េរីនោះគឺ​ Galaxy Note 7 និង Galaxy Note 7 Edge ។

image

មនុស្សភាគច្រើនសង្ឃឹមថា ស្មាតហ្វូនទាំងពីរនេះពិតជាបង្ហាញវត្តមានឆាប់ៗនេះ ឬក៏អាចបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Samsung Unpacked ទៀតក៏ថាបាន៕