ព័ត៌មាន

ហេតុអ្វីបានជាគេ​​និយមប្រើប្រាស់ទូរទស្សន៍សាមសុង SUHDស៊េរី 2016 ?

ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា​ និងការច្នៃប្រឌិតថ្មីៗ ទូរទស្សន៍ SUHD ស៊េរី 2016 ថ្មីដ៏ទំនើបបានផ្តល់នូវបទពិសោធន៍ថ្មីកាន់តែល្អជាងមុនដល់អ្នកទស្សនា  ហើយវាក៏ជាឧបករណ៍កម្សាន្តតែមួយគត់ដែលប្រើបានច្រើនយ៉ាង ហើយមានភាពអស្ចារ្យ ដែលបំពាក់នូវរូបភាពច្បាស់ត្រជាក់ភ្នែក និងការរចនារូបរាងដ៏ស្រស់ស្អាតរបស់ទូរទស្សន៍។

image

សាមសុងបានបំពាក់នូវប្រព័ន្ធ Quantum dot display សម្រាប់ទូរទស្សន៍ SUHD ស៊េរី 2016 ដែលអាចឲ្យអតិថិជន ទទួលបាននូវរូបភាពច្បាស់ល្អ ពណ៌ធម្មជាតិពិតៗ ដែលជាគំនិតច្នៃប្រឌិតដ៏ថ្មីស្រទ្បាងក្នុងសម័យកាលនេះ។

បើប្រៀបធៀបជាមួយនឹងទូរទស្សន៍  SUHD ស៊េរី 2015  ទូរទស្សន៍សាមសុងស៊េរីថ្មីនេះ ផ្តល់ជូនលេាកអ្នកនូវរូបភាពភ្លឺថ្លា​ច្បាស់ ហើយថែមទាំងមិនសូវសុីភ្លើងខ្លាំងដូចទូរទស្សន៍  ដ៏ទៃទៀតដែលកំពុងមាននៅលើទីផ្សារ។ គ្រប់ទូរទស្សន៍  SUHD ស៊េរី 2016​ ទាំងអស់ថែមទាំងមានប្រព័ន្ធ 1000 HDR ដែលធ្វើឲ្យរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក ទោះជាអ្នកប្រើប្រាស់មើលទូរទស្សន៍នៅក្នុងកន្លែង ដែលមានពន្លឺភ្លឺខ្លាំងប៉ុណ្ណាក៏ដោយ។

image

សម្រាប់អតិថិជនដែលចូលចិត្តទស្សនាភាពយន្តហូលីវូដ ទូរទស្សន៍  SUHD ស៊េរី 2016 ពិតជាជម្រើសមួយដ៏ល្អ បំផុតដែលមិនគួរមើលរំលង។  ទូរទស្សន៍  SUHD ស៊េរី 2016 ផ្តល់នូវពណ៌រូបភាពច្បាស់ជាមុនរហូតទៅ25ភាគរយ បើប្រៀប ធៀបទៅនឹងទូរទស្សន៍ស៊េរីមុនៗ។ ដោយសារតែទូរទស្សន៍នេះផ្តល់ជូននូវរូបភាពច្បាស់ល្អ ទើបក្រុមអ្នក ផលិតភាពយន្តនៅហូលីវូដដូចជា 20th Century Fox ជាដើមបានខិតខំធ្វើឲ្យគុណភាពនៃភាពយន្តមានកំរិតខ្ពស់ដែលអាចមើលបានតាមរយៈទូរទស្សន៍សាមសុង  SUHD ។

image

បន្ថែមពីនេះទៀត សាមសុងក៏បានបំពាក់នូវអេក្រង់ការពារចំណាំងផ្លាតដែលមានឈ្មេាះថា Ultra Black សម្រាប់ទូរទស្សន៍សាមសុង SUHD ស៊េរី 2016 ដែលមិនធ្វើឲ្យចាំងពន្លឺលើអេក្រង់ទូរទស្សន៍​ រំខានដល់ ការទស្សនារបស់អ្នកប្រើប្រាស់។

សាមសុងក៏បានកែលម្អទូរទស្សន៍នេះ ដោយអតិថិជនមានភាពងាយស្រួលក្នុងការស្វែងរករឿងភាគ​ផ្សេងៗចេញពីប្រភពណាក៏ដេាយដែលអ្នកចូលចិត្តតាមរយៈការជ្រើសរើសនៅលើអេក្រង់ដំបូង។​ ប្រភពទាំងនេះរួមបញ្ចូលទាំងប្រព័ន្ធខ្សែកាប និង​​​អុីនធឺណិត ហើយថែមទាំងអាចភ្ជាប់ជាមួយឧបករណ៍ផ្សេងៗដូចជា​ ឧបករណ៍លេងហ្គេម ឬក៏ក្បាលចាក់វីដេអូប្រភេទ Blu-ray ដើម្បីទស្សនាជាដើម។

image

ការច្នៃប្រឌិតថ្មីមួយទៀតជាមួយនឹងទូរទស្សន៍សាមសុង SUHD ស៊េរី 2016  គឺថាអ្នកប្រើប្រាស់មិនចាំបាច់ប្រើ តេឡេបញ្ជាច្រើនក្នុងពេលតែមួយនេាះឡើយ មិនថាពេលដែលភ្ជាប់ទៅជាមួយ​ប្រអប់សម្រាប់ភ្ជាប់បណ្តាញអុីនធឺណិត​ ម៉ាសុីនហ្គេម ឬក៏ក្បាលចាក់វីដេអូប្រភេទ Blu-ray។ ឥឡូវនេះ អ្វីគ្រប់យ៉ាងអាចដំណើរការបានដេាយគ្រាន់តែប្រើតេឡេបញ្ជាតែមួយប៉ុណ្ណេាះ។  ទូរទស្សន៍សាមសុង SUHD ស៊េរី 2016 ជាទូរទស្សន៍តែមួយគត់ដែលអាចឲ្យអតិថិជនទទួលបាននូវរូបភាពល្អពិតៗ ភ្លឹច្បាស់ ប្រើប្រាស់បានច្រើនយ៉ាង ហើយមានរូបរាងល្អប្រណីត។ ទូរទស្សន៍សាមសុងស៊េរី2016 នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅក្នុងខែមិថុនា ឆ្នាំ២០១៦ នេះ។ 

image

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមចូលទៅកាន់គេហទំព័រ news.samsung.com