ព័ត៌មាន

នាយកប្រតិបត្តិរបស់ Huawei បញ្ជាក់ថា “Nexus ម៉ូដែលផ្សេងទៀតនឹងបង្ហាញខ្លួននៅឆ្នាំនេះ”

តើលោកអ្នកនៅចងចាំនូវស្មាតហ្វូន Nexus 6P ដែលបំពាក់នូវ Qualcomm Snapdragon 820 Chipset ដែរឬទេ? វាហាក់ដូចជាមិនសូវទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនោះទេ។ ម្សិលមិញនេះ Huawei ទើបតែធ្វើការសម្ភោធនូវស្មាតហ្វូន Huawei P9 របស់ខ្លួនៅក្នុងព្រឹត្តិការណ៍ Charlene MunilaII ដែលនាយកប្រតិបត្តិបានធ្វើការបង្ហាញពីភាពអស្ចារ្យរបស់វាជាច្រើន។

image

នៅពេលដែលអ្នកសារពត៌មានបញ្ជាក់ថា តើមានអ្វីដែលថ្មីសម្រាប់ Nexus ឬទេ? នាយកប្រតិបត្តិបញ្ជាក់ថា “យើងកំពុងតែផលិតនូវ​ Nexus ស៊េរីថ្មីមួយទៀតសម្រាប់បង្ហាញនៅក្នុងឆ្នាំនេះ។” ក្រុមហ៊ុន Google បានជ្រើសរើសក្រុមហ៊ុន​ Huawei ជាដៃគូក្នុងការផលិតនូវស្មាតហ្វូន Nexus 6P ហើយដំណឹងនេះប្រហែលជារឿងដ៏ល្អមួយទៀតហើយសម្រាប់អ្នកគាំទ្រ Nexus ៕