ព័ត៌មាន

ក្រុមហ៊ុន​ Huawei មានគម្រោងក្នុងការប្រកាសនូវស្មាតហ្វូន Honor ស៊េរីថ្មីមួយគ្រឿងទៀតនៅថ្ងៃទី 20 ឧសភា

នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមផ្ញើនូវសំបុត្រអញ្ជើញរបស់ខ្លួនទៅកាន់អ្នកកាសែតអំពីព្រឹត្តិការណ៍របស់ខ្លួនដែលនឹងធ្វើឡើងនៅថ្ងៃទី 20 ខែឧសភាខាងមុខនេះ។ គ្រប់គ្នាជឿជាក់ថា ក្រុមហ៊ុនកំពូលនៅចិនមួយនេះនឹងធ្វើការបង្ហាញនូវស្មាតហ្វូន Honor ស៊េរីថ្មីដែលអស្ចារ្យបំផុត។

image

នៅក្នុងលិខិតអញ្ជើញនៅមិនទាន់បង្ហាញថា តើ Honor នោះមានឈ្មោះអ្វីនៅឡើយទេ? គ្រាន់តែវាប្រហែលជាការបង្ហាញនូវ Honor 8 ឬ Honor V8 ហើយយើងនឹងរង់ចាំមើលនូវព័ត៌មាននេះបន្ថែមទៀត៕