ព័ត៌មាន

ល្បីទៀតហើយថា ក្រុមហ៊ុន Apple នឹងផលិត IPhone ព័ណ៌ទឹកប៊ិក

ប្រភពព័ត៌មានជាច្រើននិយាយពីស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន  Apple ថាមានកាមេរ៉ា ល្អប្រសើរជាងមុន លែងប្រើរន្ធដោតកាស ហើយថែមទាំងមានការចនាកាន់តែទាក់ ទាញទៀតផង។

យោងតាមប្រភពព័ត៌មានពី Mac Otakara ចេញផ្សាយចុងក្រោយបានឲ្យដឹងថា ក្រុមហ៊ុន Apple បានបោះបង់ការផលិតស្មាតហ្វូនដោយប្រើព័ណ៌ប្រផេះ។ ក្រុមហ៊ុននឹងប្តូរមក ផលិតស្មាតហ្វូនដោយប្រើព័ណ៌ខៀវដិតខ្លាំង។ យើងសង្កេតឃើញថា សព្វថ្ងៃនេះ ក្រុមហ៊ុន Apple បានដាក់លក់ស្មាតហ្វូន iPhone 6s និង  6s Plus មានបួនព័ណ៌ ក្នុងនោះមានព័ណ៌៖ ប្រាក់ មាស ផ្កាឈូក និងប្រផេះ។ ក្រុមហ៊ុនបានធ្វើការពិចារណាលើការបន្ថែមព័ណ៌លើស្មាតហ្វូនថ្មីលើ iPhone ។​ ក្រុមហ៊ុន រកឃើញថាព័ណ៌ដែលគួរជាទាក់ទាញមានព័ណ៌មាស ប្រាក់ និងមាសផ្កាឈូក សុទ្ធតែបាន ប្រើប្រាស់រួច ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។

image

ក្នុងខែកញ្ញាខាងមុខនេះ ក្រុមហ៊ុននឹងបង្ហាញស្មាតហ្វូន iPhone 7 ជាមួយនឹងការបន្ថែមបន្ថយ សមត្ថភាពផ្សេងៗជាច្រើនទៀតដូចជា IPhone នឹងមានព័ណ៌ខៀវដិតខ្លាំង និងពុំមានភ្ជាប់រន្ធ ដោតកាស  3.5mm ។ លើសពីនោះ ស្មាតហ្វូនថ្មីនឹងប្រើឈីប A10 និងភ្ជាប់ឈីប LTE and Wi-Fi ដែលជាចំណែកធ្វើឲ្យបណ្តាញស្មាតហ្វូនកាន់តែប្រសើរ និងធន់នឹងការជ្រាបទឹក។

ប្រភព៖ Mac Otakara

សម្រួលដោយ៖ លក្ខិណា