ព័ត៌មាន

‘Blade A2’ កាន់តែស្រស់ស្អាតមានភាពលេចធ្លោ​

ក្រុមហ៊ុន ZTE បានបង្ហាញស្មាតហ្វូន Android 5.1 ថ្មី ដែលមានឈ្មោះថា ‘Blade A2’។ ‘Blade A2’  មានការរចនាអេក្រង់ធំទូលាយ ជាពិសេសបានបង្ហាញភាពសាកសមសម្រាប់ មនុស្សគ្រប់វ័យ។

‘Blade A2’ ជាស្មាតហ្វូនជំនាន់ថ្មីបំពាក់អេក្រង់ទំហំ​ 5.0 អ៊ីង មានកម្រិតបង្ហាញ 1280 x 720 HD និងប្រអេក្រង់រាងកោង IPS 2.5D។ ស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការ octa-core MediaTek MT6750 64-bit មានល្បឿន  1.5GHz ងាយស្រួលប្រើប្រាស់ កម្មវិធីដើរលឿន និងមិនងាយគាំង។ ស្មាតហ្វូននេះក៏មានប្រើ GPU ប្រភេទ Mali T860 និងភ្ជាប់អង្គចងចាំទំហំ   2GB RAM និងភ្ជាប់មេម៉ូរ៉ីទំហំ 128GB។

image

ស្មាតហ្វូននេះស្រាលងាយស្រួលកាន់ ដោយទម្ងន់របស់វាត្រឹមតែ 135 និងមានកម្រាស់ 7.9mm។​ ស្មាតហ្វូននេះភ្ជាប់មកជាមួយកាមេរ៉ាទំហំ 13MP មាន PDAF និង LED ប្រើថ្មមាន ថាមពល 2500mAh។

ប្រភព៖ ZTE

សម្រួលដោយ៖ លក្ខិណា