ព័ត៌មាន

ស្មាតហ្វូនទំនើបម៉ូដែល “Leagoo Z5” សមត្ថភាពខ្លាំង រូបរាងកាន់តែទាក់ទាញនឹងមកដល់កម្ពុជាឆាប់ៗនេះ!

បច្ចុប្បន្ននេះ ក្រុមហ៊ុន Leagoo បានទទួលជោគជ័យខ្លាំងនៅក្នុងទីផ្សារកម្ពុជា ហើយបាននាំយកនូវស្មាតហ្វូនស៊េរីទំនើបៗជាច្រើនដែលមានរូបរាងស្រស់ស្អាត តម្លៃសមរម្យដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនមួយនេះបានប្រកាសនូវស្មាតហ្វូនស៊េរីទំនើបម៉ូដែល “Leagoo Z5” ដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow OS រួមទាំង Leagoo OS 2.0 ដែលធ្វើឱ្យប្រព័ន្ធដំណើរការកាន់តែលឿន និងរក្សាថាមពលថ្មឱ្យប្រើប្រាស់បានយូរថែមទៀតផង ហើយ Leagoo Z5 នឹងមានវត្តមានមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗនេះហើយ។

image

ជាមួយនឹង Leagoo OS 2.0 អ្នកប្រើប្រាស់ទទួលបានមុខងារថ្មីមួយទៀតដែលមានឈ្មោះថា Multi ID Function ដែលអនុញ្ញាតឱ្យពួកគេប្រើប្រាស់នូវ Profiles ចំនួន 2 ផ្សេងគ្នានៅក្នុងពេលតែមួយបានយ៉ាងងាយស្រួល។ វានៅមានមុខងារថ្មីៗជាច្រើនទៀតដូចជា Smart Wake ដើម្បីធ្វើការបើកកម្មវិធី បញ្ជាការខល ឬការលេងចម្រៀងជាដើម។

ស្មាតហ្វូន Leagoo Z5 នេះមានអេក្រង់ទំហំ 5 អ៊ីង FQVGA (854 x 480 ភិចសែល) ភ្ជាប់ជាមួយនឹងកញ្ចក់ Ultra-Solid Touch Panel ដែលងាយប៉ះបញ្ជា និងផ្តល់រូបភាពយ៉ាងត្រជាក់ភ្នែក។ វាដំណើរការនូវ CPU ប្រភេទ Media Tek MT6580 ដែលមានល្បឿន 1.3GHz, GPU ប្រភេទ Mali-400, RAM ទំហំ 1GB, Storage ទំហំ 8GB និងថែម microSD កាតបានទំហំ 32GB បន្ថែមទៀតសម្រាប់ធ្វើការផ្ទុកទិន្នន័យ កម្មវិធី ឬឯកសារចាំបាច់របស់លោកអ្នក។

image

អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ Leagoo Z5 ភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 5MP (f/2.4 Aperture) និងភ្លើង LED Flash ដែលស្មាតហ្វូនមួយចំនួនមិនមាននោះទេ។ មួយវិញទៀត កាមេរ៉ាខាងក្រោយរបស់វាអាចធ្វើការថតវីដេអូបានច្បាស់ក្នុងកម្រិត 720p HD ថែមទៀត។ កាមេរ៉ាខាងមុខរបស់វាវិញមានទំហំ 2MP សម្រាប់ធ្វើការថតរូប Selfie ឬវីដេអូខលបានច្បាស់ រូបភាពស្រស់ស្អាតបំផុត។

អ្វីដែលកាន់តែទាក់ទាញទៀតនោះ ស្មាតហ្វូននេះជាប្រភេទស្មាតហ្វូនដែលមានសមត្ថភាពខ្លាំង លេងហ្គេមធំៗបានកាន់តែល្អ ហើយជាពិសេសវាមានថ្មកម្លាំងដល់ទៅ 2000mAh ដែលអាចប្រើប្រាស់បាន 360 ម៉ោង (Standby Time), 12 ម៉ោង (Usage Time), 8 ម៉ោង (ការចាក់វីដេអូ) និង 35 ម៉ោងសម្រាប់ការចាក់តន្ត្រី ។ វាពិតជាពិសេសមែនទែន។ មួយវិញទៀត ស្មាតហ្វូននេះប្រើប្រាស់នូវមុខងារ Ultra Power Saving Mode សម្រាប់សន្សំសំចែថាមពលថ្មបានថែមទៀតផង។ សម្រាប់ពត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់លេខ 098 398811 ឬចូលទៅក្នុងគេហទំព័រ www.leagoocambodia.com ឬអាចឆែកមើលនៅក្នុងទំព័រ Facebook តាមរយៈតំណរwww.facebook.com/leagoo.cambodia ៕