ព័ត៌មាន

Honor 5A បង្ហាញភាពស៊ិចស៊ី ជាមួយទីតាំងបំពាក់កាមេរ៉ាថ្មី

ក្រុមហ៊ុន Huawei បង្ហាញស្មាតហ្វូនជំនាន់ថ្មីនៅថ្ងៃទី ១៣ ខែមិថុនា។ ស្មាតហ្វូនដ៏ស្រស់ស្អាត នោះមានឈ្មោះថា Honor 5A។

 

Honor 5A ជាស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន  Huawei ភ្ជាប់ 4G LTE-ហើយថែម ទាំងប្រើប្រព័ន្ធប្រតិបត្តិការ  Android 6.0។ ស្មាតហ្វូននេះរចនាមកមានរាងកោងគែមសងខាង មើលពីខាងក្រោយវាមានរាងមូលបន្ថែមភាពឆើតឆាយ។ គម្របស្មាតហ្វូនមានលក្ខណៈភ្លឺ រលើប រលោង អមដោយឡូហ្គោដិតច្បាស់។ កាមេរ៉ាទំហំ 13 មេហ្គាភិចសែល​ត្រូវបានភ្ជាប់ នៅជ្រុងខាងឆ្វេងផ្នែកខាងលើធ្វើឲ្យផ្ទៃខាងក្រោយរបស់វាមានរាងស្រលះជាងស្មាតហ្វូនមុនៗ។

លើផ្ទៃអេក្រង់ដ៏ស្រស់ស្អាតមានលក្ខណៈទូលាយគ្រប់គ្រាន់សម្រាប់ការបើកមើលគ្រប់កម្មវិធី មានទំហំ 5.5 អ៊ីង  និងមានកម្រិតបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែក 1280 x 720 HD។

Honor 5A មានលទ្ធភាពផ្ទុកទិន្ន័យបានកាន់តែច្រើនជាមួយនឹងការផ្តល់ជូនល្បឿនលឿន ដោយស្មាតហ្វូនមានភ្ជាប់អង្គចងចាំទំហំ 2GB និងភ្ជាប់មេម៉ូរ៉ីទំហំ 16GB។

ស្មាតហ្វូននេះប្រើប្រព័ន្ធប្រតិបត្តិការដ៏ពេញនិយមជំនាន់ចុងក្រោយបង្អស់ Android 6.0 Marshmallow OS។ 

image

 

ប្រភព៖ Huawei 

សម្រួល៖ លក្ខិណា