ព័ត៌មាន

ឥតខ្ចោះកាន់តែសប្បាយៗប្រើបានតាមចិត្តជាមួយ ថេប្លេត TOUGHPAD FZ-A2

image

 

Panasonic ជាក្រុមហ៊ុនដ៏ល្បីល្បាញក្នុងការផលិតគ្រឿងអេឡិចត្រូនិច  និងបរិក្ខារទំនើបៗ។ មកដល់ទៀតហើយជាមួយនឹងផលិតផលថ្មីរបស់ក្រុមហ៊ុនជាប្រភេទថេប្លេត ដែលកំពុងពេញ និយមប្រើប្រាស់ទូរទាំងសាកលលោក។

ក្រុមហ៊ុនបានចុះ ថេប្លេត TOUGHPAD FZ-A2 លើវ៉ិបផេចផហលូវការរបស់ខ្លួន។ ថេប្លេតនេះមានរាងតូចស្រស់ស្អាត មានកម្រាស់តែ 16.4mm និងទម្ងន់ 880 ក្រាម។ វាជាថេប្លេតដ៏អស្ចារ្យដែលធន់នឹងការធ្លាក់ ការពារធូលី និងសឹក។ លេងហ្គេម អានរឿង មើលរឿង ប្រើប្រាស់កម្មវិធីបានកាន់តែច្រើនលើឧបករណ៍តែមួយនេះ។ អេក្រង់របស់វាមានទំហំ 10.1 អ៊ីង កម្រិតបង្ហាញ 1920 x 1200 WUXGA ដែលមើលទៅវាមិនធំពេក ហើយក៏មិន តូចពេកដែរសម្រាប់អ្នកប្រើប្រាស់សម័យថ្មី។  លើសពីនេះអ្នកថែមទាំងអាចផ្ទុកឯកសារ ហ្គេម និងកម្មវិធីបានកាន់តែច្រើន ជាមួយនឹងការផ្តល់ជូនទំហំផ្ទុកទិន្ន័យ  eMMC ទំហំ 32GB និងដំណើរការបានលឿនរហ័ស ជាមួយនឹង RAM  DDR3  មានទំហំ 4GB។ កាន់តែពិសេស អ្នកថែមទាំងអាចថតរូបបានច្បាស់លើថេប្លេតនេះ ដោយវាមានកាមេរ៉ាមុខទំហំ 2 មេហ្គាភិច សែល  និងកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល។​

ក្រុមហ៊ុននឹងសម្រុកដាក់លក់ថេប្លេតនេះក្នុងខែសីហាខាងមុខនេះ ហើយជាពិសេសទីផ្សារ លក់ផលិតផលរបស់់ក្រុមហ៊ុនកំពុងតែទទួលបានការគាទ្រ និងមានចំណាប់អារម្មណ៍ យ៉ាងខ្លាំងយ៉ាងខ្លាំង។

អត្ថបទ៖ Panasonic

សម្រួល៖ លក្ខិណា