ព័ត៌មាន

Galaxy TabPro S កាន់តែស្តើង កាន់តែស្រាល កាន់តែទាក់ទាញ

ថេប្លេត Galaxy TabPro S ត្រូវបានរចនារូបរាងថ្មីដែលកាន់តែស្រស់ស្អាត និងទំនើបបំផុតសម្រាប់មនុស្សនាពេលបច្ចុប្បន្ន។ គ្រាន់តែក្រឡេកមើលថេប្លេតនេះភ្លាម លោកអ្នកនឹងមានអារម្មណ៍ថាវាពិតជាស្តើងបំផុតដែលផ្តល់នូវភាពងាយស្រួលក្នុងការយកតាមខ្លួនគ្រប់ទីកន្លែង។

image

ដើម្បីថែរក្សានូវថេប្លេត Galaxy TabPro S នេះឱ្យនៅតែថ្មីជានិច្ច និងការពារនូវការធ្លាក់ ឬឆ្កូតនាៗ វាបានភ្ជាប់មកជាមួយនឹងស្រោមការពារដែលមានការរចនាម៉ូដយ៉ាងទាន់សម័យ ទាក់ភ្នែកបំផុតដែលជាប្រភេទស្បែកយ៉ាងស្រស់ស្អាតដែលគ្មានស្រោមការពារថេប្លេតណាប្រៀបប្រដូចបាននោះទេ។

image

ថេប្លេតនេះមានអេក្រង់ Touchscreen ទំហំ 12 អ៊ីងដែលផ្តល់នូវការបង្ហាញធំគ្រប់គ្រាន់សម្រាប់បំពេញកិច្ចការងាររដ្ឋបាល និងការកម្សាន្តដែលស្មាតហ្វូនអេក្រង់តូចៗផ្តល់នូវភាពលំបាកជាង។ អ្វីដែលកាន់តែពិសេសនេះ អេក្រង់របស់ថេប្លេតនេះជាប្រភេទ sAMOLED Touch ដែលផ្តល់នូវកម្រិតភាពច្បាស់ត្រជាក់ភ្នែកដូចជាលោកអ្នកកំពុងទស្សនាវីដេអូនៅក្នុងរោងភាពយន្តដែរ។