ព័ត៌មាន

ម៉ាស៊ីនត្រជាក់ Samsung The Triangle ទទួលការពេញនិយមបំផុតនៅលើទីផ្សារកម្ពុជា

ដោយសារតែបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជាមានភាពទំនើបជឿនលឿនជាងមុន តម្រូវការក្នុងការរស់នៅ របស់មនុស្សម្នាក់ៗក៏មានភាពខ្ពស់ជាងមុនផងដែរ ក្រុមហ៊ុនសាមសុង​ បាននាំយកម៉ាស៊ីនត្រជាក់ថ្មីម៉ូដែល Samsung The Triangle ដែលបំពាក់នូវការរចនារាងត្រីកោណ​​ដែលមានលក្ខណៈប្លែក​ និងអស្ចារ្យផ្សេងពីគេ ហើយព្រមទាំងមានលក្ខណៈពិសេសជាច្រើនដែលអាចជួយឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍នៃខ្យល់ត្រជាក់ដ៏ល្អប្រសើរ។ 

image

លោកស្រី និត​ ស៊ីណាត  ប្រធានផ្នែកលក់ម៉ាស៊ីនត្រជាក់ដ៏ធំមួយឈ្មោះ A Green តាមផ្លូវកម្ពុជាក្រោមក្នុងទីក្រុងភ្នំពេញបានមានឲ្យដឹងថា៖  «បើប្រៀបធៀបម៉ាស៊ីនត្រជាក់របស់សាមសុងជាមួយនឹងម៉ាស៊ីនត្រជាក់ដ៏ទៃទៀត ខ្ញុំសង្កេតឃើញថា Samsung The Triangle មានភាពពេញនិយមក្នុងប្រទេសកម្ពុជា ព្រោះវាមានគុណភាពល្អ សន្សំសំចៃភ្លើង ព្រមទាំងមានតម្លៃសមរម្យ។»

បើយោងតាម លោក សាន​ ប៊ុនថាន ដែលជាអ្នកជំនាញខាងម៉ាស៊ីនត្រជាក់មួយរូបបានឲ្យដឹងថា​៖ «អ្វីដែលធ្វើឲ្យម៉ាស៊ីន Samsung The Triangle មានភាពលេចធ្លោគឺលក្ខណៈពិសេសទាំង​៥យ៉ាងរបស់វាដែលមាន ដូចជា៖ Virus Doctor, Digital Inverter, Single User, Good Sleep, និង Silence ជាដើម។» 

image

ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ម៉ាស៊ីនត្រជាក់ Samsung The Triangle គឺជាម៉ាស៊ីនត្រជាក់ដែលល្អបំផុត ជួយឲ្យអ្នកប្រើប្រាស់អាចកាត់បន្ថយលើការចំណាយថាមពលរហូតដល់ 68% ដែលជួយកាត់សន្សំសំចៃខ្ពស់លើការចំណាយថ្លៃភ្លើង។ វាថែមទាំងមានភាពស្ងាត់​ មិនមានសម្លេងរំខាន និងផ្តល់គម្លាតតិចបំផុតនៃការឡើងចុះសីតុណ្ហភាពក្នុងបន្ទប់ ធ្វើឲ្យខ្យល់ត្រជាក់ និងមានភាពបរិសុទ្ធ។

Single User មានជាដំណោះស្រាយដ៏ល្អសម្រាប់អ្នកដែលរស់នៅម្នាក់ឯងដោយអាចជួយសន្សំសំចៃ ដល់ទៅ​ 26% លើការប្រើប្រាស់ថាមពល។ មិនតែប៉ុណ្ណោះ វាថែមទាំងភ្ជាប់នូវប្រព័ន្ធកម្ចាត់មេរោគ​ និងបន្សុទ្ធខ្យល់ Virus Doctor​ ដោយយោងទៅលើឧបករណ៍ S-Plasma Ion ដែលអាចជួយកាត់បន្ថយមេរោគរហូត ដល់ទៅ 99% ។  

ចំណែកឯមុខងាររបស់ Good Sleep វិញ អ្នកប្រើប្រាស់អាចប្រាកដក្នុងចិត្តបានថាសីតុណ្ហភាពរបស់ម៉ាស៊ីន ត្រជាក់មានផាសុកភាពជួយឲ្យគេងលក់ស្រួល។ វាថែមទាំងអាចជួយឲ្យខ្យល់មានល្បឿនលឿនដោយ ប្រើមុខងារ Fast Cooling ដូច្នេះអ្នកប្រើប្រាស់នឹងមិនត្រជាក់ខ្លាំងពេក ហើយមិនចាំបាច់បិទ ឬបើក ម៉ាស៊ីនត្រជាក់ដូចមុនទៀតនោះឡើយ។ បច្ចេកវិទ្យា Silence មិនធ្វើឲ្យមានសម្លេងរំខានអ្នកប្រើប្រាស់ អាចផ្តោតលើការងាររបស់ពួកគាត់ ទោះបីជានៅផ្ទះ​ ឬការិយាល័យក៏ដោយ។

ដោយសារតែការអាកាសធាតុក្នុងប្រទេសកម្ពុជាមានការប្រែប្រួល ដែលពេលខ្លះក្តៅ ពេលខ្លះភ្លៀងធ្លាក់មកភ្លាមៗ ដូច្នេះហើយវាជាការចាំបាច់មួយដែលមនុស្សម្នាក់ៗគួរតែប្រើ Samsung The Triangle ដើម្បីទទួលបាននូវខ្យល់ត្រជាក់ត្រជាក់ល្អ ហើយមានមានផាសុកភាព។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com/global